Installing iOS 4.0 Mod on iPhone 2G ខែសីហា 24, 2011
Posted by បាត់ដំបង in ចំនេះដឹង, ពីនេះពីនោះ, ព័ត៌មាន.trackback
ថ្ងៃនេះ មិនដឹងនឹកឃើញអីប្រកាស ព្រោះខានមកមើលផ្ទះនេះយូរហើយ ដោយសារតែទុកវាចោលយូរពេក។ ដូច្នេះថ្ងៃនេះ ក៏លើក ពីរបៀបដំឡើង iOS 4.0 សំរាប់ iPhone 2G ។ ជាទូទៅ iPhone 2G វាអាចប្រតិបត្តិបានត្រឹមតែ iOS 3.1.3 តែប៉ុណ្ណោះ។តែឥលូវសូមកុំព្រួយ ចាប់ផ្តើមជាមួយគ្នា ដើម្បីដុសខាត់ iPhone 2G របស់អ្នកអោយមានរាងសង្ហា ស្រស់ស្អាត ម្តងមើល៏។
ការពិតការបង្ហាញ នេះ មិនមែនតំលើង iOS 4.0 ពិតនោះទេ ព្រោះវា ត្រូវប្រតិបត្តិជាមួយ 3.1.3 ដដែល ដោយគ្រាន់តែ ប្រើប្រាស់ Custom firmware ដែលមានលក្ខណៈពិសេស ខុសពី iOS 3.1.3 ដូចជា៖
- កម្មវិធី ថតវីដេអូ
- អាចប្រមូល Icon ដាក់ជា Folder បាន
- មាន Wallpaper ស្អាតៗ ចំនួន ១០ ដូច iOS 4 ដែរ
- មានក្តារវាយ សំរាប់ប្រភេទ Emoticons
- អាចដំនើរការកម្មវិធី ច្រើនក្នុងពេលតែមួយបាន (Multitasking)
- ច្បាស់ស្អាតជាងមុន
- និងមានអ្វីៗប្លែកៗជាច្រើនទៀត
១ – អ្វីដែលអ្នកត្រូវមានជាដំបូង
- iPhone 2G ឬ iPhone 3G
- Custom firmware [download here]
- កម្មវីធី iTune
- ខ្សែ USB
២ – របៀបដំលើង
- ដោនឡូត Firmware ពី WhitedOOr ទៅតាមប្រភេទទូរស័ព្ទ របស់អ្នក Unlock or Lock
- បន្ទាប់ពីដោនឡូតបានហើយ Extract file ដែលបានដោនឡូតនោះ អ្នកនឹងឃើញ File extension .ISPW
- ចាប់ផ្តើមភ្ជាប់ ទូរស័ព្ទ អ្នកទៅកាន់ កុំព្យូរទ័រ តាមរយៈ ខ្សែរ USB
- បើកកម្មវិធី iTune
- Click លើ Devices នៃ iPhone របស់អ្នក ដែលនៅខាងឆ្វេងដៃ
- បន្ទាប់មក ចុច Shift អោយជាប់ហើយ Click លើ Restore
- វានឹងអោយយើង Browse រក custom firmware ដែលយើងដោនឡូតបានពីខាងលើ
- បន្ទាប់មកចុច OK ។ វានឹងធ្វើការ រយៈពេល ៥ទៅ ១០នាទីជាការស្រេច។
បន្ទាប់មក អ្នកនឹងទទួលបាន iPhone 2G ដែលដំនើរការដូចនឹង iOS 4.0 ដែរ។ សាកមើលទៅ !! ពិតជាមិនខកបំនងទេ។ កុំគិតថា iPhone 2G របស់អ្នកធ្វើអី មិនបាននោះ។
កុំភ្លេចសាកដំលើង កម្មវិធី Viber ឬ WhatsApp ដែលជាកម្មវិធី អាចដំនើរការនៅBackground បាន។ មានចំងល់ត្រង់ណា អាចសួរខ្ញុំបាន ព្រោះខ្ញុំធ្លាប់ សាករួចហើយ។ អ្ហែមម៉ង!!!
————————————–
អានផងដែរ៖ Nokia N95 8GB Suport with Khmer Unicode






[...] អានផងដែរ៖ របៀប Install iOS 4.0 Mod on iPhone 2G 13.100252 103.197530 Like this:LikeBe the first to like this [...]
អែមផស់គេមែន ដាក់ យូនីកូដខ្មែរភ្លាមរ៉ៅ ចាំអីទៀត !
អីមែន? សាកសិន
ឡូយមែន!! អរគុណ តែឆ្ងល់ត្រង់ថា ហេតុអ្វី បានជាវាដើរលឿនជាង Origin firmware?
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Keep doing excellence job i strongly support you!
តើអាចប្រាប់វែបសាយdownload ios 4.0 បានទេ?
ធ្វើមិនបានទេជួយផង!!!!!!
ដោនឡូតមិនបានទេ link is death
ខ្ញុំបានកែប្រែវាហើយ សាកល្បងម្តងទៀតមើលបង