jump to navigation

អំពីខ្ញុំ

ឈ្មោះ : សុភក្ត្រ័

ឆ្នាំកំណើត : ១៩៨x

ស្រុកកំណើត : បាត់ដំបង

ទីលំនៅ៖

-ក្រុងបាត់ដំបង, ខេត្តបាត់ដំបង

កំពុងបំរើការងានៅ ក្រុមហ៊ុនឯកជនមួយ ផ្នែក Web Developer

អតីតសិស្ស :

សាលាបឋមសិក្សាស្ទឹងមានជ័យ (ភ្នំពេញ)

អនុវិទ្យាល័យសោហឺ (បាត់ដំបង)

វិទ្យាល័ព្រះមុនីវង្ស (បាត់ដំបង)

បានបញ្ចប់ : មហាវិទ្យាល័យវិទ្យាសាស្រ្តកុំព្យូទ័រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ចំនូលចិត្ត : ស្តាប់ចំរៀង ច្រៀង មើលព៌ត៏មាន ឌីសាញរូបភាព អ៊ីនធើណេត ផឹកខ្លះៗ(លក្ខណះ មិត្តភក្កិ​ ឬ គ្រួសារ) ច្រៀង កាត់តវីដេអូ ដំនើរកំសាន្ត សង្កេតមើលសេដ្ឋកិច្ចខេត្តក្រុង(ចេះតែមើលមើលទៅ លោហ៍កើតអ្នកBusiness នឹងគេ ត្រូវដឹងពីស្ថានភាពសេដ្ឋកិច្ចខេត្តក្រុង 🙂  )។

ចូលចិត្តអ្នកចំរៀង : ព្រាប សុវត្ថិ ឆន​ សុវណ្ណរាជ ឱក សុគន្ឋកញ្ញា សុគន្ឋ នីសា(តែបទអីក៏ចូលចិត្តដែរ អោយតែមានអត្ថន័យ)

អ៊ីម៉ែល :  sopheak.victoryia@gmail.com

រីករាយចំពោះការមកលេង និង ទស្សនាប្លក់ខ្ញុំ នាពេលនេះ។ ជូនពរអោយមានសុខភាពល្អ និង សេចក្តីសុខគ្រប់ពេលវេលា។


មតិ»

1. សុខហេង - ខែ​មេសា 22, 2009

សួស្ដី សុភ័ក្ត្រ ! សុខ​សប្បាយ​ទេ ?

2. បាត់ដំបង - ខែ​មេសា 22, 2009

សួស្តី សុខហេង ! ខ្ញុំសុខសប្បាយទេ។ សុខហេង អង្គុយរៀនក្រោយខ្ញុំមែនទេ?

3. hanumanking - ខែ​មេសា 23, 2009

ហែ មិនអី ល្អ គួសមតើ បាត់ដំបង !​ខ្ញុំចូលចិត្ត ប្លក របស់បាត់ដំបង សុំសួរមួយបានដែរ ? ខ្ញុំចង់ដាក់ (ចំនួនអ្នកកំពុងទស្សនា) អាមួយហ្នឹងគេធ្វើ យ៉ាងមេចដែរ បាត់ដំបង​? អរគុណ ទុកជាមុន ! កុំភ្លេចទៅលេងខ្ញុំផង http://khmer4life.wordpress.com

4. សុខហេង - ខែ​មេសា 23, 2009

នឹង​ហើយ !

5. បាត់ដំបង - ខែ​មេសា 23, 2009

hanumanking:
អូហ៏អាហ្នឹងគ្រាន់តែចូលទៅ សាយត៏ http://whos.amung.us​ ទៅ។ រួចហើយចំលងកូដ html របស់គេមកដាក់ក្នុងប្លកយើងទៅ ជាការស្រេចហើយ។ អរគុណដែលបានមកលេងខ្ញុំ។

សុខហេង:
អូហ៏ស្មានតែខុស ការពិតហ្នឹងមែន។ អេ! ពេលចូលរៀនវិញ រៀនព្រឹក ឬក៏ យប់? ខ្ញុំរៀនយប់ហើយពេលចូលវិញ។

6. សុខហេង - ខែ​មេសា 24, 2009

មែន​ក៏​អី ? ខ្ញុំ​អត់​ទាន់​សំរេច​ចិត្ត​នៅ​ឡើយ ។

7. ម៉ន - ខែ​មេសា 24, 2009

សួស្តីបាត់ដំបង, ខ្ញុំក៏ជាអ្នកកើតក្នុងខេត្តបាត់ដំបងដែរ ។

8. បាត់ដំបង - ខែ​មេសា 24, 2009

សុខហេង:
ខ្ញុំនិយាយមែនតើ!
ម៉ន:
បាទ! សួស្តី ម៉នកើតនៅស្រុកអី ឃុំអី? អរគុណដែលបានមកលេង។

9. STARFiSH - ខែ​មេសា 25, 2009

សួស្តីបាត់ដំបង! រីករាយដែលបានស្គាល់អ្នកស្រុករួមគ្នាម្នាក់ទៀត! ហើយមិនដែលដឹងសោះថា បងម៉នក៏ជាអ្នកស្រុកបាត់ដំបងដែរ 😀

10. បាត់ដំបង - ខែ​មេសា 25, 2009

សូស្តី! ហេ គ្រាន់តែប៉ុន្មានង៉ៃសោះ ស្គាល់អ្នកបាត់ដំបង២អ្នកហើយតើនេះ! រីករាយដែលបានជួបគ្នា។

11. សុវុឌ្ឍី - ខែ​មេសា 27, 2009

សួស្តីបាត់ដំបង រីករាយដែលបានចូលមកប្លករបស់បាត់ដំបង 😀

12. បាត់ដំបង - ខែ​មេសា 27, 2009

សួស្តីសុវុឌ្ឍី! រីករាយដែលបានមកទស្សនាប្លកខ្ញុំ។ 😛

13. hanumanking - ខែ​មេសា 27, 2009

សូមទោស បាត់ដំបង ខ្ញុំចម្លងហើយ តែ ដល់មក ប្លកវិញ មិនដឹងដាក់ ត្រង់ណា ចំជាភ្លើមែន ខ្ញុំ​! សូមរំខានបន្តិចហើយ ! សូមអរគុណ

14. បាត់ដំបង - ខែ​មេសា 28, 2009

ចូលក្នុងwidget ទៅAdd ថែមអត្ថបទមួយហើយ Paste វាក្នុងហ្នឹងទៅ រួចជាស្រេចហើយ។

15. hanumanking - ខែ​មេសា 29, 2009

អរគុណ បាត់ដំបង ខ្ញុំនឹងសាកល្បង មើល​!

16. បាត់ដំបង - ខែ​មេសា 29, 2009

ព្យាយាមគង់បានសំរេចណាហនុមាណ

17. hanumanking - ខែ​មេសា 30, 2009

ប្រហែល តែមិនទាន់ពិតទេ បាត់ដំបង កំពុងរៀវរក 😀

18. Yul Jet - ខែ​ឧសភា 15, 2009

អ្នកស្រុកបាត់ដំបងទេ!

19. បាត់ដំបង - ខែ​ឧសភា 16, 2009

យល់ចិត្ត ខ្ញុំទៅលេងសាយត៍របស់យល់ចិត្ត អត់យល់សោះ

20. ធារ៉ា - ខែ​ឧសភា 18, 2009

សួស្តីភ័ក្រ្ត!​ អីយ៉ា លឹតែរ៉ាឌីនិយាយថាប្លកភ័ក្រ្តជោគជ័យ ក៏ចង់មកលេងម្តងមើលម៉េចដែរ?​ អូរ ហូ​ លយ​មែនតើ ហើយមានប្រជាប្រិយណាស់ផង។ សំណាងល្អ!!!!!!!!!!!!!!!!!

21. បាត់ដំបង - ខែ​ឧសភា 20, 2009

អរគុណហើយ តែឆាប់មកលេងផងណា! ចុះធារ៉ាមានប្លកអត់ហ្នឹង? ចង់ទៅលេងប្លកធារ៉ាម្តងនេះ

22. ធារ៉ា - ខែ​ឧសភា 25, 2009

សុំទោសដែរឆ្លើយតបយឺតព្រោះស្មានតែអត់ចូល ការពិតចូលសោះ ហាស​ហា!!!!​ អូរភ័ក្រអើយខ្ញុំគា្មនប្លកអីទេ ខ្ជិលណាស់។

23. បាត់ដំបង - ខែ​ឧសភា 26, 2009

គ្រាន់តែសរសេរលេងៗទៅបានហើយ។ ក្រែងធារ៉ា ជាអ្នក វិបឌីវឺឡុបផង ហី!!?

24. សុខហេង - ខែ​ឧសភា 26, 2009

ធារ៉ា ? និស្សិត​ពូកែ​ថ្នាក់​យើង​មែន ? សុខ​សប្បាយ​ទេ ? ជា​អ្នក​វិប​ឌីវឹឡុប​ផង ឡួយ​មែន !

25. ធារ៉ា - ខែ​ឧសភា 27, 2009

បាត់ដំបង:​​ ខ្ញុំមិនទាន់មានពេលគ្រប់គ្រាន់ក្នុងការយល់ចិត្ត​ wordpress ចាំមើលបន្តិចទៀតសិន!!!!! អើយអានិតខ្ញុំទៅកុំនិយាយ នាំតែខ្មាសគេ។។។។។
សុខហេង:​​ ខ្ញុំសុខសប្បាយទេ​។ ចុះសុខហេងវិញ សាយសាបុកអត់? អូយ ខ្ញុំមិនមែននិសិ្សតពូកែអីទេ កុំនិយាយចឹង។​ ហើយខ្ញុំក៏មិនឡួយអីដែរ ព្រោះអត់ចេះអីទេ។ ហើយចូលរៀនវិញ រៀនថ្នាក់ណា?

26. សុខហេង - ខែ​ឧសភា 27, 2009

ខ្ញុំ​សុខ​សប្បាយ​តើ គ្រាន់​តែ​មិន​សូវ​ស្រួល​ខ្លួន​ម្ដង​ម្កាល ។ ខ្ញុំ​រៀន​ថ្នាក់​អឹម​ប្រាំ គិត​ថា​ចង់​រៀន​យប់​ដែរ តែ​ខ្លាច​ទ្រាំ​ទ្ររ​មិន​បាន ហើយ​ម្យ៉ាង​រៀន​ក៏​មិន​សូវ​ចេះ ចឹង​ហើយ​រៀន​ព្រឹក​ទៀត​ទៅ ។ ខ្លាច​ចិត្ត​ម៉ាក់​ប៉ា​ដែរ សុំ​លុយ​គាត់​បង់​សាលា​ផង ណា​ចាយ​រាល់​ថ្ងៃ​ទៀត ។ សុំ​សសើរ​ធារ៉ា រក​បាន​ការងារ​ធ្វើ​ទៅ​ហើយ ។

27. ធារ៉ា - ខែ​ឧសភា 27, 2009

អរគុណ! មិនបាច់បង្ខំពេកទេ សន្សឹមៗតូវគង់តែបានដូចតែគា្នទេ។ ម្យ៉ាងខ្ញុំ ក៏គ្មានអីល្អណាស់ណាដែរ គ្មានអ្នកណាម្នាក់គ្រប់ដប់ទេ?​ ហើយខ្ញុំ​ក៏យល់ថាខ្លួនឯងដូចជាយ៉ាប់តូវៗដែរនឹង!!

28. engsamnang - ខែ​ឧសភា 27, 2009

បើនិយាយទៅណាស់​ ខេត្តបាត់ដំបងពិសេសក្នុងក្រុងគឺរីកចំរើនណាស់ ខ្ងុំបាន ឃើញពេលទៅលេងកាលពីចូលឆ្នាំ។បើនិយាយអញ្ជឹងទៅ អ្នកបាត់ដំបងគឺមាន ច្រើន។

29. វណ្ណ - ខែ​ឧសភា 28, 2009

ទៅកន្លែងណាក៏ជួបអ្នកបាត់ដំបងដែរ! អ្នកបាត់ដំបងនៅគ្រប់កន្លែងតែទាំងអស់…

30. បាត់ដំបង - ខែ​ឧសភា 30, 2009

កុំជឿធារ៉ាអី សុខហេង! ធារ៉ា និយាយចឹងឯង ការពិតទៅធារ៉ាសាហាវមែនហ្នឹង។ ហើយសុខហេងម៉េចថយអឹមចឹង? កាលមុនអឹម៦ ឥលូវ អឹម៥វិញ?

31. បាត់ដំបង - ខែ​ឧសភា 30, 2009

engsamnag + វណ្ណ
ការពិតទៅអ្នកបាត់ដំបងមានច្រើនមែនទែន។មានអ្នកខ្លះ ពេលគេសួរថា មកពីខេត្តណា មិនហ៊ានប្រាប់គេទេ។ហើយគេគិតថាបើកាលណាប្រាប់ ថាមកពីខេត្តចឹងខ្លាចគេមើលងាយ។ ខ្ញុំយល់ថាពេលគេធ្វើចឹង នឹងធ្វើអោយគេ រឹតតែមើលងាយអ្នកខេត្តទៀតទេ។ ខ្ញុំមិនខ្លាចគេមើលងាយទេ ព្រោះបាត់ដំបងនិងភ្នំពេញ មានភាពស៊ីវិល័យស្រដៀងគ្នាហ្នឹង ដូចនេះហើយ ខ្ញុំមិនខ្លាចគេមើលងាយទេ

32. សុភា - ខែ​ឧសភា 31, 2009

ម្ចាស់​ផ្ទះ!!! ខ្ញុំ​មក​ហៅ ព្រោះ​ម្ចាស់​ផ្ទះ​ធ្លាប់​ប្រាប់​ថា​​បើ​មាន​អី​ប្លែក​អោយ​ប្រាប់ផង។ នៅ​ផ្ទះ​ខ្ញុំ​មាន​លំហាត់​អាយធីពីរបីដែរ ទៅ​​មើល​លេង​ទៅ 😀

ទៅ​វិញ​ហើយ ជំរាប​លា ហេហេ

បាត់ដំបង - ខែមិថុនា 1, 2009

អូខេ តូវ

33. សុខហេង - ខែ​ឧសភា 31, 2009

​ខ្ញុំ​ចង់​ចូល​អឹម​១ ឬ​អឹម​២​អី​ទេ តែ​ទៅ​ដាក់​ពាក្យ​យឺត​ចឹង​ហើយ​អឹម​៥​នឹង​ទៅ ។ ហើយ​បាត់ដំបង​ និង​ធារ៉ា​រៀន​ថ្នាក់​អី ?

34. ធារ៉ា - ខែមិថុនា 1, 2009

បាត់ដំបង: យើស! សុទ្ធតែខ្ញុំនិងសាហាវផងបាត់ដំបង ? ? ហើយប្រាប់សុខហេងកុំអោយជឿខ្ញុំទៀត ?

សុខហេង: ពូកយើងរៀនថ្នាក់ E1។ ហើយសុខហេង អឹម៣ឆ្នាំហើយអត់ឆ្អែត ឥឡូវនឹងអឹមទៀត ខ្ញុំសង្ស័យអត់ទាន់ធំទេ​ ព្រោះអត់ទាន់ឈប់អឹមផង! ហាសហា​ហា!!

35. បាត់ដំបង - ខែមិថុនា 1, 2009

កុំកាចពេក ក្រែង ម្សិលមិញទៅកន្លែងចាស់ទើបរួចទេ។ អូហ ភ្លេចប្រាប់ធារា៉ យប់មិញមកផ្ទះវិញ យល់សប្តិច្រៀងបទ បើកលុយ ? 🙂 😀

36. ធារ៉ា - ខែមិថុនា 2, 2009

មិនអោយយល់សប្តិមិញបើលេងបិទគូទដាក់ អាបទនឹង! មិនត្រឹមតែច្រៀងទេ ថែមទាំងកាយវិការទៀត! ហើយខ្ញុំអ្នកបន្ទរផង ហាសហាហា សប្បាយដល់កំបោរ។

37. សុខហេង - ខែមិថុនា 2, 2009

ធារ៉ា​ថា​តែ​ខ្ញុំ​ដែល​អឹម ? មនុស្ស​យើង​ចឹង កាល​ពី​ក្មេង​អឹម ធំ​ឡើង​ចូល​រៀន​នៅ​អឹម ដល់​មាន​គ្រួសារ​ហើយ​នៅ​អឹម​ទៀត ។ បើ​មិន​ជឿ​ចាំ​តែ​មើល​ទៅ !
អូហូ​បាន​រាំ​បាន​ច្រៀង​អត់​មាន​ហៅ​គ្នា​ម៉ា​ម៉ាត់​ណ៎ !

38. បាត់ដំបង - ខែមិថុនា 2, 2009

មិនបាច់និយាយក៏គេដឹងដែរសុខហេងអើយ។ហាហា​ចាំពេលក្រោយខ្ញុំនឹងហៅ តាមវឹដប៉្រេស។
ធារ៉ាអើយខ្ញុំសប្បាយមិនទាន់បាត់ទេតាំងពីង៉ៃហ្នឹងម៉ោ។ អោយតែលឺបទ ហ្នឹងនឹកឃើញម៉ង។

39. naryphing - ខែមិថុនា 3, 2009

hi i am from BB too 🙂 n i went to the same middle school n hight school as u . nice to know u

40. បាត់ដំបង - ខែមិថុនា 3, 2009

Ok nice to meet u too.

41. Daravuth - ខែមិថុនា 21, 2009

ញុំនៅសិរីសោភណ័​តែក៏អតីត​ខេត្តបាត់ដំបងដែរ។ រីករាយដែលបាន​ស្គាល់, សុភក្រ្ត័!!

42. បាត់ដំបង - ខែមិថុនា 27, 2009

រីករាយដែលបានស្គាល់ដារ៉ាវុធ

43. ចន្ត្រា - ខែកក្កដា 15, 2009

តាមពិត​ខ្ញុំស្គាល់វើតព្រេស បាត់ដំបងយូរហើយ ធ្លាប់ទាំងបាន​ជួបមុខ​ម្ចាស់​ទៀត តែ​ទើប​តែដឹង​ថា​មុខហ្នឹង ជា​ម្ចាស់​ប្លក់​ហ្នឹង​សោះ

បាត់ដំបង - ខែកក្កដា 16, 2009

អរគុណលោកគ្រូដែលបានចូលមកលេងប្លក់ខ្ញុំ

44. Soun Khmer - ខែកក្កដា 25, 2009

Thanks Sopheak for creating this great Khmer blog.

I hope I am able to share some of my knowledge here soon.

Koun Khmer
ihatethailand.blogspot.com

បាត់ដំបង - ខែកក្កដា 28, 2009

Sound like good! Yes you can! Hope to here from u soon

45. សុទ្ធា - ខែសីហា 6, 2009

ដឹងទេ? ខ្ញុំទើបតែចូលមកមើលទំព័រនេះ​។ យីចំមែនខ្ញុំនេះ ចូលប្លក់បាត់ដំបងយូរហើយមិនដែលមកមើលប្រវត្តិរូបគេសោះ ។ ហើយនេះ ជាពេលដែលត្រូវនិយាយសួរស្តីហើយ ព្រោះតាំងពីយូរ មិនទាន់ជំរាបសួរម្ចាស់ប្លក់ផង ។ សូមអភ័យទោសផងណា! រីករាយដែលបានស្គាល់ សង្ឃឹមថាបាត់ដំបងមិនប្រកាន់នឹងខ្ញុំទេ ៕

46. បាត់ដំបង - ខែសីហា 6, 2009

អូហមិនប្រកាន់អីទេ! ស្វាគមន៍ជានិច្ចក្នុងការមកទស្សនានិងដាក់commentនៅទីនេះ។

47. សុវុឌ្ឍី - ខែសីហា 25, 2009

អេ បាត់ដំបងនៅសង្កាត់មិត្តភាពដូចញុំដែរនឹង នៅម្តុំណាដែរ ផ្ទះញុំនៅទល់មុខក្រុមហ៊ុនហុងដា ហេហេ

48. -:-បាត់ដំបង-:- - ខែសីហា 25, 2009

កាលមុនខ្ញុំនៅជិតហុងដាហ្នឹងដែរតើ។ជិតពេទ្យសម្ភពបញ្ញា។ តែឥលូវខ្ញុំប្តូរផ្ទះមកនៅជិតស្តុបដេអិនវិញហើយ។តែសង្កាត់មិត្តភាពដដែល

49. ពីនរណា - ខែកញ្ញា 3, 2009

សួស្តី
ឯងពិតជាពិសេសណាស់ដែលបង្ហាញពីខេត្តរបស់យើង

50. -:-បាត់ដំបង-:- - ខែកញ្ញា 3, 2009

នរណាគេហ្នឹង? បានជាមកដល់ហើយហៅខ្ញុំ មើលតែធ្លាប់ស្គាល់គ្នា? តែយ៉ាងណាក៏អរគុណដែលបានមកទស្សនាប្លក់ខ្ញុំ

51. ពីនរណា - ខែកញ្ញា 3, 2009

អ​ គឺជាអ្នកមកពីខេត្តជាមួយគ្នាហ្នឹងណា
ហើយរៀនសាលាជាមួយគ្នាទៀតប៉ុន្តែឯងពូកែជាងគ្នា
RUPP

52. -:-បាត់ដំបង-:- - ខែកញ្ញា 3, 2009

ចឹងនរណាគេ? គ្រាន់តែប្រាប់ឈ្មោះក៏កំណាញ់ម៉េះ? ហើយខ្ញុំរៀនពូកែស្អី! គ្មានចេះស្អីផងហាសហាស ចាប់ឆាយពេញហ្នឹងហើយ! ប្រាប់មើលណាគេ?

53. ពីនរណា - ខែកញ្ញា 3, 2009

គ្មានឈ្មោះទេ​ ព្រោះអន់ពេក​(NoName)
តែគ្រាន់តែដឹងថាខ្ញុំជាមនុស្សម្នាក់ដែលមិនដែលស្គាល់ឯងទៅបាហើយ
អរគុណ
តើឯងរៀនជំនាន់ទីប៉ុន្មានដែរ?

-:-បាត់ដំបង-:- - ខែកញ្ញា 3, 2009

ជំនាន់ទី១០ ហើយឯងវិញ? មិនដឹងជាអន់ពេកស្អីទេ! ទៅខ្លាចស្អី!យើងមានសមត្ថភាពប៉ុណ្ណា ទទួលស្គាល់ទៅ កុំអោយតែធ្វើបានហួសពីហ្នឹង តែធាតុពិតមិនមែនទៅបានហើយ

54. ពីនរណា - ខែកញ្ញា 3, 2009

ធ្វើការនៅឯណាដែរ?

55. ពីនរណា - ខែកញ្ញា 4, 2009

ញុំបាយហើយរឺនៅ?

56. ពីនរណា - ខែកញ្ញា 14, 2009

ទៅណាបាត់ហើយ?

57. បាត់ដំបង - ខែកញ្ញា 16, 2009

មានទៅណា! នៅហ្នឹងឯង!

58. sseila - ខែតុលា 5, 2009

សួស្តីបាត់ដំបង, ខ្ញុំក៏ជាអ្នកកើតក្នុងខេត្តបាត់ដំបងដែរ, ខ្ញុំនៅស្រុកឯកភ្នំ។

-:-បាត់ដំបង-:- - ខែតុលា 5, 2009

សួស្តីsseila រីករាយដែលបានមកទស្សនាប្លក់ខ្ញុំនៅថ្ងៃនេះ។ ថ្ងៃនេះបានស្គាល់អ្នកបាត់ដំបងមួយទៀតហើយ។

59. ពីនរណា - ខែតុលា 13, 2009

ខានជួបគ្នាយូសុខសប្បាយទេ

បាត់ដំបង - ខែតុលា 13, 2009

សុខសប្បាយតើ! ចុះនរណាវិញ យ៉ាងម៉េចដែរ?

60. កុមារកាមទេព - ខែមករា 18, 2010

ជំរាបសួរបង!!!! ទើបតែមកលេងម្តង តើសុខកាយ សប្បាយចិត្តទេ?
ខ្ញុំឯណេះ ជិតដល់ពេលប្រលងឆមាសហើយ មិនដឹងធ្វើយ៉ាងណាទេ!!

បាត់ដំបង - ខែមករា 19, 2010

បាទជំរាបសួរ។ មានអីក្រៅពីមើលមេរៀននិងទន្ទេញទៅ។

61. engsamnang - ខែមករា 18, 2010

បងនៅបាត់ដំបងមែនទេ។ ខ្ងុំចង់បានរូបជុំវិញខេត្តបាត់ដំបង ណាស់ ពិសេសក្នុង ក្រុង ក្នុងបំនងបកវាទៅផ្សាយក្នុងវីគីភីឌា​ ដោយសារខ្ងុំយល់ឃើញថាបាត់ដំបងជាខេត្តដែលរីកចំរើន ចំរុះវប្បធម៌ និង អាគារ បារាំងពេញក្រុង។ កាលទៅបាត់ដំបង ចុងឆ្នាំ 2009 ដើរលេងច្រើន ឃើញកនែ្លង សប្បាយច្រើន តែ​កាម៉េរ៉ា អស់ថ្មអត់បានថត ធើ្វអៅយការរំពឹង នូវ ផ្តិលយករូបខេត្តបាត់ដំបង មកបញ្ជូល រលាយបាត់ ទើប ពេលនេះដាច់ចិត្តមកសុំ រូបជុំវិញខេត្តពីបង ព្រោះមិនដឹងពេលណាខ្ងុំបានទៅបាត់ ដំបងទៀតទេ។

62. បាត់ដំបង - ខែមករា 19, 2010

អូខេ ចាំខ្ញុំទៅខែ២នេះ ចាំខ្ញុំថតយកមកអោយ។តែមិនដឹងថាបានដើរលេងយូរប៉ុណ្ណាទេ។ ព្រោះប្រញាប់មកវិញដែរ។តែមិនអីទេ បើមានពេលថត ខ្ញុំនឹងថតយកមកអោយ។

engsamnang - ខែមករា 19, 2010

អរគុណបងជាខ្លាំង។​បងឯងចេញចូលបាត់ដំបងដូចជាជាប់តែម្តង។​ ខ្ងុំចង់បានពិសេសអាគារនិគម ដែលបង្ហាញពីភាពរីកចំរើន របស់ខេត្តនេះ ពីសម័យមុន រួមផ្សំនឹង វប្យធម៌ចំរុះជាតិសាស្រ្ត ដូចជាផ្ទះបុរាណ ភ្នំសំពៅ និង បរិវេទជុំវិញ ក្រុង។ ធ្លាប់ដឹងថាបាត់ដំបង មាន អាគារផ្ទះអាយុ 100​ឆ្នាំ ច្រើនណាស់ វិហារចិនមួយអាយុច្រើនជាងគេ បើតាមខ្ងុំដឹង និង កំពែង ដែលនៅសល់តែប៉ប សុទ្ធតែជាអី្វខ្ងុំចង់ថតតែមង្តជាចុងក្រោយសូម អរគុណ ចំពោះការចែករំលែក។ ម៉ែលរបស់ខ្ងុំគឺ៖ samnang_student@yahoo.com

63. nature4alllife - ខែមករា 26, 2010

ចំណែកខ្ញុំណេះវិញ ជាអ្នកកំពង់ឆ្នាំងទេ ប៉ុន្តែមិនជាយ៉ាងម៉េចទេ ចេះតែមានអារម្មណ៍នឹកស្រណោះដល់ខេត្តបាត់ដំបង បើទោះជាមិនមានសាច់ញាតិ និងមិនស្្គាល់នរណាម្នាក់នៅទីនោះក៏ដោយ។ អោយតែស្តាប់បទចម្រៀង ដែលនិយាយពីខេត្តបាត់ដំបង ហាក់ដូចជាស្លុងអារម្មណ៍ខ្លាំងណាស់។ ហើយនេះជាអារម្មណ៍របស់ខ្ញុំកាលពីពេលមុន។ ប៉ុន្តែបច្ចុប្បន្ន ខ្ញុំក្លាយជាអ្នកបាត់ដំបងដែរហើយ ព្រោះទើបតែបានគ្រួសារនៅទីនោះ។ ហើយនេះ។ គួរអោយកត់សម្គាល់ផងដែរ ក្នុងពិធីរបស់ខ្ញុំនោះ មានភ្ញៀវម្នាក់មានឈ្មោះថា អឹង សុភ័ក្រ្ត ដែរ ជាភ្ញៀវរបស់ប្អូនថ្លែខ្ញុំ មិនដឹងថាជាយើងឬមិនមែន។

64. បាត់ដំបង - ខែមករា 27, 2010

ហាសហា សុភក្រ័្តមានច្រើនណាស់នៅបាត់ដំបង។ តែnature4alllife នៅម្តុំណាដែរ? ហើយពិធីនោះប្រារព្ធនៅពេលណាដែរ?

គំនិត - ខែ​កុម្ភៈ 23, 2010

ពិធីរបស់ខ្ញុំប្រារព្ធនៅថ្ងៃទី10 01 2010​ នៅជិតវត្តលាភ

65. គីមឡុង - ខែ​កុម្ភៈ 20, 2010

ខ្ញុំមានអារម្មណ៏រីករាយក្នុងការចូលទស្សនាគេហទំព័ររបស់បង! រីករាយដែលបានស្គាល់បង ! 🙂

66. បាត់ដំបង - ខែ​កុម្ភៈ 22, 2010

បាទអរគុណប្អូនដែលបានមកលេងប្លក់បង!

67. កន្និកា - ខែ​កុម្ភៈ 26, 2010

សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations

68. បាត់ដំបង - ខែ​កុម្ភៈ 27, 2010

ញុមចូលទៅហើយ តែបកប្រែអត់បានសោះ គេដាក់ថា We require users to have joined Facebook for a certain amount of time before they can participate in the Translation Application. Please come back again later.។ តើធ្វើម៉េចទៅ? សំរាប់ញុមFacebook គឺថ្មីម៉ង។ ទើបតែបង្កើតបាន ជិត១ខែ

69. denith - ខែមិថុនា 3, 2010

រៀននៅសកលភូមិន្ទដែរ ? ឆ្នាំទីប៉ុន្មានហើយ ?

70. -:-បាត់ដំបង-:- - ខែមិថុនា 3, 2010

ចប់ហើយឥលូវនោះ។រង់ចាំតែទទួលសញ្ញាប័ត្រទេ

denith - ខែមិថុនា 3, 2010

ចឹងមានតែជាសិស្សច្បងខ្ញុំ ។

71. -:-បាត់ដំបង-:- - ខែមិថុនា 3, 2010

បើdenithមិនទាន់ចប់ ទេ មានតែជាសិស្សប្អូនខ្ញុំ? 😀

denith - ខែមិថុនា 3, 2010

គឺចប់ឆ្នាំហ្នឹង ។ តែលទ្ធផលប្រឡងអត់ទាន់ចេញ​

72. -:-បាត់ដំបង-:- - ខែមិថុនា 3, 2010

អត់ទាន់ចេញមែនហើយ។តែសំរាប់គ្នាខ្ញុំប៉ុន្មាននាក់ហ្នឹងដឹង មុនអត់ទាន់ចេញទៀត ព្រោះតែមានខ្សែកាប 😀

denith - ខែមិថុនា 4, 2010

ខ្សែអី ខ្សែទៅ អោយតែចេញលទ្ធផល អាលហ្នឹងរកលុយមកប្រលងសង ។

73. B2S - ខែមិថុនា 17, 2010

Sex! Sex ! Sex mong! My group B2S

sivyon - ខែមិថុនា 17, 2010

who are u? why u know my group?

74. វិចិត្រ - ខែមិថុនា 17, 2010

គម្រោងបកប្រែ​ពាក្យ​បរទេស​មក​ភាសា​ខ្មែរ៖ តើ​អ្នក​នឹង​ចូល​រួម​គាំ​ទ្រ​ដែរ​ឬទេ?
សូម​ចូល​ទៅ​
http://svichet.wordpress.com/2010/06/17/translation-project/

ដើម្បី​បញ្ចេញ​សំលេង

75. បាត់ដំបង - ខែមិថុនា 17, 2010

បាទខ្ញុំនឹងទៅលោកគ្រូ

76. vathanakkhmer - ខែកក្កដា 23, 2010

អេ៎!បងប្រុស ញ៉ុមសុំសួរមួយបានទេ?
ពេលយើងកូពីបានកូតhtmlនៃចំនួនអ្នកទស្សនាបានហើយតើយើង
ត្រូវយកវាដាក់កន្លែងណាទើបបានវា ចេញ?
ញ៉ុមព្យាយាមដាក់ប៉ុន្មានដងដែរតែមិនកើតសោះ!
ញ៉ុមអរគុណច្រើនណាបង!

77. បាត់ដំបង - ខែកក្កដា 23, 2010

ដាក់ក្នុង widgetរបស់យើង ហើយរើសយក Text រួចPaste វាក្នុងហ្នឹងទៅ បានហើយ។

78. KT42 - ខែកញ្ញា 14, 2010

សួស្តី ដើរៗមកដល់ផ្ទះនេះម៉ង!
សុំរាប់អានផង បើមានពេលទំនេរ ចូលមកអើតផ្ទះញ៉ុមផង
http://kt42.wordpress.com
http://khmerlit.wordpress.com

79. Ratana - ខែវិច្ឆិកា 3, 2010

សួស្តី!

បាត់ដំបង - ខែវិច្ឆិកា 3, 2010

បាទសួស្តី!! រីករាយដែលបានមកអើតផ្ទះខ្ញុំ

80. DYNA-DAILY - ខែវិច្ឆិកា 3, 2010

សួស្តី បង អ៊ឹង សុភក្ត្រ័!
ខ្ញុំចេះតែដើរៗមកក៏ក្រលេកឃើញផ្ទះនេះបែបអ៊ូអរក៏ឈាងចូលលេង
ពិតជាមិនខុសបំណងមែន ស្អីក៏មានដែរ។
ខ្ញុំឈ្មោះ នៅ ឌីណា សូមអរគុណ។

81. គង់ឧសភា - ខែធ្នូ 12, 2010

សួស្តី!! អ្នកបាត់ដំបងដូចគ្នាតើ!!
​ តែកាលណោះខ្ញុំរៀននៅ នេតយ៉ង់ !! ហិហិ!
​ ខ្ញុំចូលចិត្ត ប្លុករបស់ឯងណា សំលាញ់

បាត់ដំបង - ខែធ្នូ 13, 2010

អរគុណ សំលាញ់

82. Long - ខែមករា 10, 2011

ផេនដាសុំជំរាបសួរបងប្រុសពីចំងាយ! រីករាយដែលបានស្គាល់! ប្អូនធ្លាប់​ទៅបាត់​ដំបងដែរ ពេលទៅដល់មិនចង់មកផ្ទះវិញទេ ព្រោះត្រូវ​បាត់ដំបង​ទាញ​ចិត្ត​ផេនដាហើយ! ចូលចិត្តបទបងសុវណ្ណរាជដូចខ្ញុំដែរ។ ហិហិហិហិ

-:-បាត់ដំបង-:- - ខែមករា 11, 2011

បាទជំរាបសួរ។ ស្វាគមន៏ដែលបានមកដល់ផ្ទះបង 🙂

83. The Angkor - ខែមករា 19, 2011

Your blog is greate for KHM people who online. However we can show the world about our country! It’s nice idea!

Hope we can to be friend bro!…

Thanks,
Dina.

84. Khmer Bulk - ខែ​កុម្ភៈ 6, 2011

សួស្តី

សូមមេត្តាដាក់ ​Link ទៅប្លុករបស់ខ្ញុំមួយផងបានទេ?

សូមអគុណទុកជាមុន
ពីខ្ញុំ តាំង​​ ស៊ុនងួន

85. somada - ខែ​កុម្ភៈ 25, 2011

សួស្តី បាត់ដំបង ! មានអីញ៉ាំមែនទេ បានសម្បូរមនុស្សម្លេះ !!! ចែកបងញ៉ាំផង ។

86. men vuth - ខែ​កុម្ភៈ 28, 2011

រីករាយពិតមិនក្រឡៃ
អនុញ្ញាតអោយខ្ញុំក្លាយជាមិត្តអ្នកផងណា ខ្ញុំស្រលាញ់ និង ស្រមៃនឹកគ្រប់ពេលវេលា នៃទឹកដីបាត់ដំបង ។ ខ្ញុំឈ្មោះ ម៉ែន វុធ ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និង ប្រៀបធៀប នៅសាកលវិទ្យាល័យមួយនៃទី្រុង ភ្នំពេញ​។ សព្វថ្ងៃបំរើការនៅគ្រិ: ស្ថានសារធារណ:មួយ។ ទំនាក់ទំនង ខ្ញុំតាមរយ:rule_vuth2006@yahoo.com

87. បាត់ដំបង - ខែ​មីនា 16, 2011

somanda: បើបងឃើញមានអី អាចញ៉ាំបាន ក៏ញ៉ាំទៅ មានអ្នកណាថាអី! 😀
Vuth: ស្វាគមន៏ជានិច្ច

88. ស្រលាញ់អ្នកស្រែ - ខែ​មេសា 18, 2011

សួស្ដីម្ចាស់ផ្ទះ!!!

រីករាយណាស់ដែលស្គាល់អ្នកបាត់ដំបងដូចគ្នា សង្ឈឹមថានឹង បានផ្លាស់យោបល​ គ្នាទៅវិញទៅមក។

89. Besdong Mohasamot - ខែ​ឧសភា 26, 2011
90. Besdong Mohasamot - ខែ​ឧសភា 26, 2011

សួស្តី​
ខ្ញុំស្រលាញ់បាត់ដំបងដែរតែខ្ញុំអត់មាននឹងទៅសោះ

91. មនុស្សចម្លែក - ខែ​មីនា 1, 2012

សួរស្តី បង សុភ័ក្រ! ខ្ញុំបាទសូមរាប់អានបងផងណា៎។ ខ្ញុំបាទជាមនុស្សថ្មីថ្មោងក្នុងវើតប្រេសនេះ។ ខ្ញុំពិតជាស្រលាញ់ទេសភាព បាត់ដំបងណាស់ ជាពិសេសគឺ បទចំរៀងជាច្រើនដែលទាក់ទងទៅនឹង ខេត្តបាត់ដំបងរបស់ លោក ស៊ីន សាមុតគឺខ្ញុំចូលចិត្តស្តាប់ណាស់។មេត្តជួយណែនាំផង។

92. Ross - ខែ​ឧសភា 10, 2012

ខ្ញុំពេញចិតប្លករបស់អ្នកណាស់ ខ្ញុំចង់បង្កើតដែរតែខ្ញុំមិនដឹងថាគេធ្វើ យ៉ាងមេច។ បើអ្នកមិនយល់ទាស់ទេ សូមធ្វើគ្រូខ្ញុំផង។
ពីខ្ញុំ ឈ្មោះ រស់

93. HTML - ខែកញ្ញា 9, 2012

ខ្ញុំបំរើផងបានទេ ការងារនឹង?

94. ស្នាមញញឹមកម្ពុជា - ខែកក្កដា 12, 2013

សួស្ដី! មានបងប្អូនច្រើនណាស់មកជុំគ្នានៅទីនេះ សប្បាយចិត្តដែរតើ!
កុំភ្លេចអើតប្លក់ខ្ញុំផង http://smileofcambodia.com
អរគុណច្រើន!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: