jump to navigation

ទេសចរណ៍

ខេត្ត​បាត់ដំបង ជា​​ខេត្ត​មួយ​ក្នុងចំនោម​ខេត្តទាំង​អស់​នៃព្រះរាជាណាចក្រ​កម្ពុជាដែលមាន វិសាលភាព​ផ្ទៃដីធំ មាន​ភោគសម្បត្តិ​ធម្មជាតិ និង​សំនល់​វប្បធម៌​បុរាណ​ជា​ច្រើន។ ប្រាសាទ​បុរាណ​ជាច្រើន​ស្ថាបនា​រាយ​ប៉ាយ​លើភ្នំ លើទួល និង​តំបន់​លិចទឹក ទាំងអស់នេះហើយ​គឺ​ជា​សក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ចង់មកទស្សនា។

ប្រាសាទបាណន់

ប្រាសាទបាណន់​ជា​រចនាបថ​​កណ្តាល​ស.ត​ទី ១១ និង​ចុង​ស.តទី ១២។ ព្រះរាជា​ដែល​បាន​កសាង​មុន​គេគឺ​ព្រះ​បាទ​ឧទយាទិត្យា​វរ្ម័ន​ទី២ (១០៥០ ដល់១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់ ដោយ ព្រះ​បាទ​ជ័យវរ្ម័នទី៧ (១១៨១ .១២១៩) ប្រាសាទ​បាណន់​ត្រូវបានកសាងលើកំពូលភ្នំ​ដែល​មាន​កំពស់​ប្រមាណជាង​១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន៣៥២​កាំ ស្ថិតនៅក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់ ចំងាយ ២៥គ, ពីទីរួមខេត្ត​តាម​ដង​ផ្លូវ​ខេត្ត​លេខ ១៥៥ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។ នៅ​ជើងភ្នំ​បាណន់មាន​គូទឹក និង​ល្អាងសំខាន់​ពីរ​គឺ​ល្អាងព្រះទឹក និង​ល្អាងបិទមាស។ រមណីយដ្ឋាន ប្រាសាទ​បាណន់ គឺជារមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ​ផង និង​ជារមណីយដ្ឋានធម្មជាតិ​ផង ពីព្រោះកសាងឡើង​នៅលើ​កំពូលភ្នំប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​រួមជាមួយ​ផង។ ភូមិសាស្ត្រ និង បរិស្ថាន​ជុំវិញ​បាន​ផ្តល់​អំនោយ​ផល​​បន្ថែមទៀត​លើ​វិស័យ​ទេសចរណ៍ ពីព្រោះ​សងខាងដងផ្លូវ​ទៅកាន់​រមនីយដ្ឋាននេះ​សំបូរ​ទៅ​ដោយ​ភោគ​ផល​ដំ​នាំ កសិកម្ម​ដូចជាស្រូវ ជាពិសេស​ចំការ​ក្រូចពោធិ៍សាត់ដ៏ល្បីល្បាញក្នុង ព្រះរាជាណាចក្រ​កម្ពុជា មានរសជាតិឆ្ងាញ់។ ដំនាំក្រូចផ្តល់ផល​ក្នុង​មួយ​ឆ្នាំ ដង ហើយ​បាន​ដឹក​នាំទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​និងទីក្រុងភ្នំពេញផង។

ប្រាសាទវត្តឯក ឯកភ្នំ

ប្រសាទ​វត្ត​ឯក ឯកភ្នំ ជា​​ស្ថាបត្យកម្ម​រចនាបទ​ក្នុង​ស.ត​ទី ១១ កសាង​ឡើង​នៅ​ក្នុង​​ឆ្នាំ​១០២៧ ក្នុង​រជ្ជកាល ព្រះ​បាទ​សុរិយវរ្ម័ន​ទី​១ (១០០២១០៥០) ប្រាសាទ​វត្ត​ឯក​មាន​ទី​តាំង​នៅ​ក្នុង​ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ចំងាយ ១៥ . ពី​ទីរួម​ខេត្ត។ នៅ​ជុំ​វិញ​ប្រាសាទ​មាន​គូទឹក​មួយ សព្វ​ថ្ងៃ​​ប្រាសាទ​នេះត្រូវ​បាក់​បែក​ជា​ច្រើន​អន្លើ​ដោយ​មូលហេតុ​ធម្មជាតិ និង ការជីក​កកាយ​ពី​មនុស្ស ប៉ុន្តែ​ទោះជាយ៉ាង​ណា​ក៏​ដោយ​ក៏ប្រាសាទ​នេះនៅ​មាន​ទ្រង់​ទ្រាយ​ល្អ​ខ្លះ គួរឱយអ្នក​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

ប្រាសាទបាសែត

ប្រា​សាទ​បាសែត​​​ត្រូវ​បាន​កសាង​​ក្នុង​រជ្ជកាល ព្រះបាទ​សុរិយវរ្ម័ន​ទី១ (១០០២១០៥០) ដែល​មាន​ទី​តាំង​​លើ​ទួល​មួយ​ចំងាយ ១៥ . ពីទីរួមខេត្ត ស្ថិតក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។ ប្រាសាទ​បាសែត ជា​ស្ថាបត្យកម្ម​ក្នុង​ស.វទី ១១ កសាង​ឡើង​ក្នុង​ចន្លោះ​ឆ្នាំ ១០៣៦ ដល់ឆ្នាំ ១០៤២។ នៅ​ក្បែរ​ប្រាសាទ​នេះ​មាន​ស្រះទឹក​បុរាណ​មួយរាង​ការេ ២០ម បួន​ជ្រុង ជំរៅ១២ម លក្ខណៈ​ពិសេស​របស់​ស្រះ​ទឹក​បុរាណ​នេះ​គឺ​មាន​ទឹក​ខួប​ប្រាំង ខួប​វស្សា។

ប្រាសាទស្នឹង

ប្រាសាទ​ស្នឹង​ស្ថិត​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណន់ មាន​ចំ​ងាយ ២២ . ពីទីរួមខេត្ត។ ប្រាសាទ​ស្នឹង​កសាង​អំពីឥដ្ឋ​នៅ​លើ​ទួល​មួយ​បណ្តោយ ៣០​ម ទទឹង ២០ម។ តាម​ការ​សង្កេត​មើល ប្រាសាទនេះ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នានឹងបណ្តា​ប្រាសាទ​កសាង​ក្នុង សតរត្ស​​ទី ១២ ដែរ។ ប្រាសាទ​ចំនួន ស្ថិត​នៅ​ក្នុង​បរិវេណ​រត្ត​ស្នឹង និង មួយទៀត​ស្ថិត​នៅ​ពី​មុខ​វត្ត នៅលើបណ្តោយ​ផ្លូវ​ជាតិ​លេខ ១០ ដែល​ជា​ផ្លូវ​ត​ភ្ជាប់​ពីខេត្ត​បាត់ដំបង​ទៅ​ក្រុង​ប៉ៃលិន។

ភ្នំសំពៅ

ភ្នំសំពៅ គឺជារមណីយដ្ឋាន​ធម្មជាតិ​មួយ​​ដែល​ភ្ញៀវ​ទេសចរ​និយម​ទៅ​កំសាន្ត ជា​ពិសេស​ភ្ញៀវ​ក្នុង​ស្រុក ក្នុង​ថ្ងៃសំរាក បុណ្យ​ប្រពៃណី​ផ្សេងៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ។ល។ រមណីយដ្ឋាន​នេះ​មាន​ទី​តាំង​ស្ថិត​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ ១០ ខាងឆ្វេង​ដៃ​មាន​ចំងាយ ១៣ . ពីទីរួមខេត្ត​។ បើពិនិត្យ​ឱយ​​ម៉ត់​ចត់ ភ្នំនេះ​មាន​ទ្រង់​ទ្រាយ​ដូចជា​សំពៅ មាន​កំពស់ ១០០ មាន​កាំ​ជណ្តើរ​​ជាង​៧០០​កាំ។ ក្នុង​តួ​ភ្នំ​ទាំង​មូល​មាន​ល្អាង​ជា​ច្រើន ប៉ុន្តែ​ល្អាង​សំខាន់ៗ​ដែល​គេ​និយម​ទស្សនា​គឺ ល្អាង​ផ្កាស្លា ល្អាង​ល្ខោន ល្អាង​អសុក។ នៅ​លើ​កំពូល​ភ្នំ​មាន​វត្ត​មួយ​ឈ្មោះ​ថា វត្តគិរីរម្យ នៅជុំ​វិញ​ក្បែរ​ភ្នំ​សំពៅ មាន​ចង្កោម​ភ្នំ​ផ្សេងៗ​ទៀត​ដែល​មាន​​ទំនាក់​ទំនង​ជាមួយ​គ្នា​ក្នុងរឿង ព្រេង​ខ្មែរ រាជកុល និង នាង​រំសាយសក់ ដូចជា​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុងទា ភ្នំ​នាង​រំសាយសក់។ល។ ដែល​សុទ្ធ​តែ​ជា​រមណីយដ្ឋាន​ធម្មជាតិ។ ភំ្ន​សំពៅ​ស្ថិត​នៅ​ក្នុង​ភូមិឃុំ​ភ្នំសំពៅ ស្រុកបាណន់។

អាងកំពីងពួយ

អាង​កំពីងពួយ​បាន​ត្រូវ​កសាង​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​អំឡុង ទស្សវត្ស​ទី ៧០ ប្រជាជន​ជា​ច្រើន​រយ​ពាន់​អ្នក​ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ អាង​កំពីងពួយ​​ស្ថិត​នៅចន្លោះភ្នំពីរ​គឺ ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ មាន​ចំងាយ ៣៥ . ពីទីរួមខេត្ត និង​មាន​ចំងាយ ១៩ . ពីផ្លូវ​ជាតិលេខ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ ១០ ត្រង់​ចន្លោះ​ភ្នំ​ក្រពើ​និង​ភ្នំទ្រុង​មាន់។ ទំនប់អាង មាន​បណ្តោយ ៧៥០០ និង​ទទឹង​មាន ១៩០០ម អាច​ផ្ទុក​ទឹក​បាន​ចំនួន ១១០.០០០.០០០ ម៉ែតគូប នៅ​ក្នុង​រដូវ វស្សា គឺ​ជា​ប្រភពទឹក​សំរាប់​ស្រោច​ស្រព តាម​សេច​ក្តី​ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​​កំពីងពួយ​មិន​គ្រាន់តែ​ផ្តល់​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ក្នុងវិស័យ កសិកម្មតែមួយ​មុខ​ប៉ុណ្ណោះទេ ជាពិសេស​លើស​ពី​នេះទៅទៀត​បាន​ផ្តល់​ប្រយោជន៍​យ៉ាង​សំខាន់​បំរើ​ឱយ​វិស័យ ទេសចរណ៍ គឺ​ជា​រមណីយដ្ឋាន​មួយដែល​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​និយម​ទៅ​លំហែ​យក​ខ្យល់ អាកាស​បរិសុទ្ធ ទស្សនា​ភ្នំ និង​មុជទឹក​លេង។ ប្រជាជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ​និង​នេសាទ ត្រី។

សេកសក

សេកសក​គឺ​ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ ស្ថិត​នៅ​ចំងាយ​៥៦ . ពី​ទីរួម ខេត្ត ក្នុង​ភូមិសាស្រ្ត​​ភូមិ​ផ្លូវ​មាស ស្រុក​រតនៈមណ្ឌល លើ​កំនាត់​ផ្លូវ​ជាតិ​លេខ ៥៧ អតីត​ផ្លូវជាតិ​លេខ ១០ មាន​ទឹក​ហូរ​ថ្លាឆ្វង់​ហូរ​កាត់ដោយ​ដុំ​​សិលា​រដិបរដុប​គួរ​ជាទី​មនោរម្យ។ នៅ​លើ​មាត់​ច្រាំង​មាន​ព្រៃ​ព្រឹក្សា​ដុះ​ស្អេក​ស្កះ​និង​មាន​ម្លប់​ត្រឈឹង ត្រឈៃ។ សកម្មភាព​រស់​​នៅ​របស់​ប្រជាជន​នៅក្បែរ​តំបន់​នេះ​គឺ​ពឹង​ទៅ​លើ​ការធ្វើ ស្រែ​ចំការ។ ដំនាំ​ទាំងអស់​នេះ​គឺ សណ្តែកដី សណ្តែកបាយ ពោត ម្នាស់ ដូង ខ្នុរ ល្ង ។ល។

ស្ទឹងចំលងគួយ

រមនីយដ្ឋាន​ស្ទឹង​ចំលង​គួយ គឺ​ជា​រមនីយដ្ឋាន​ធម្មជាតិ​ស្ថិត​នៅ​ក្នុង​ភូមិ​ចំលងគួយ ឃុំ​មាន​ជ័យ ស្រុក​សំឡូត មាន​ចំងាយ ៨២​គ. ពី​ទីរួម​ខេត្ត​បាត់ដំបង។ ស្ទឹង​ចំលងគួយ ជា​ស្ទឹង​មួយហូរកាត់​មក​ស្ទឹង​សង្កែរ មាន​ទេសភាព​គួរ​ជាទី​ត្រេក​ត្រអាល មានទឹកថ្លាឆ្វង់​ហូរ​កាត់​ថ្ម​ដា​ធំៗ នៅមាត់ស្ទឹងមាន​ដើម​ឈើ​ធំៗ​ម្លប់ត្រឈឹងត្រឈៃសំរាប់​ការ​សំរាក​របស់ភ្ញៀវ ទេសចរ​ជាតិ​និង​អន្តរជាតិ ដែល​បាន​ទៅ​កំសាន្តទី​នោះ។ ភូមិសាស្ត្រ​នៅ​តំបន់​នេះ​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​ល្អ​ប្រណិត​ដូចជា​ក្រញូង ផ្ចឹក បេង នាងនួន ជាដើម។ ជីវភាព​រស់​នៅរបស់​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​នេះ ភាគច្រើន​ប្រកប​របរ​ធ្វើ​ស្រែ​ចំការ។

បន្ទាយសត្វ

បន្ទាយ​សត្វ​ជា​តំបន់​ជំរក​សត្វ​ស្លាប​គ្រប់​ប្រភេទរស់នៅ ស្ថិត​នៅ​ក្នុងភូមិ​កោះជីរាំង ឃុំ​កោះជីរាំង ស្រុក​ឯកភ្នំ មាន​ចំងាយ ១០៥ . ពី​ទីរួម​ខេត្ត​បាត់ដំបង។ បន្ទាយ​សត្វ​ជាព្រៃ​រនាម​ជាប់​ព្រំ​ប្រទល់ ទន្លេសាប គឺ​គេ​អាច​​ទៅ​ទស្សនា​បាន​ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវទឹក​មាន​កាណូត​ទូក​ជាដើម នៅរដូវ​វស្សា​តាម​ដងស្ទឹង​សង្កែ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: