jump to navigation

ស្វែងយល់ពីក្រុងបាត់ដំបង

1- ភូមិ-សង្កាត់

ក្រុងបាត់ដំបង ជាក្រុងរបស់ខេត្តបាត់ដំបងដែលមានបែងចែកជាភូមិ-សង្កាត់ ។ ក្នុងនោះមានសង្កាត់ចំនួន ១០សង្កាត់៖

– សង្កាត់ អូរចារ

– សង្កាត់ អូរម៉ាល់

– សង្កាត់ ស្វាយប៉ោ

– សង្កាត់ ទួលតាឯក

– សង្កាត់ ក្តុលដូនទាវ

– សង្កាត់ ស្លាកែត

– សង្កាត់ រតនះ

– សង្កាត់ ព្រែកព្រះស្តេច

– សង្កាត់ វត្តគរ

– សង្កាត់ ចំការសំរោង

ក្នុងចំនោមសង្កាត់ទាំង១០នេះ សង្កាត់ស្វាយប៉ោ និង សង្កាត់រតនះ មានប្រជាជន ច្រើនជាងគេ។

សង្កាត់ស្វាយប៉ោ មើលពីលើ

2- ហេដ្ឋារចនាសម្ព័ន្ធ

ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុងបាត់ដំបង មានការរីកចំរើនគួរអោយកត់សំគាល់។

ផ្លូវ-ថ្នល់-ស្ពាន

ទោះបីជាយ៉ាងក្តី ក៏ក្រុងបាត់ដំបងនៅមានផ្លូវមិនទាន់គ្រប់តំរូវការប្រជាជននៅ ឡើយ ដែលពេលខ្លះបង្កអោយមានការកកស្ទះ ម្តងៗនៅពេលមានបុណ្យទាន និង ពិធី ធំៗ ម្តងៗ។

ផ្លូវ សំខាន់នៅក្នុងក្រុងមាន៖

– ផ្លូវលេខ ១

– ផ្លូវលេខ ២

– ផ្លូវលេខ​ ៣

– ផ្លូវលេខ ៤

– ផ្លូវលេខ ៥ (ទើបប្តូរពីផ្លូវលេខ៤០៦ ចាប់ពីរង្វល់មូលព្រះនរាយណ៍ ដល់ ផ្លូវបំបែកផ្សារលើ)

– ផ្លូវ ឡាអេ

– ផ្លូវ ព្រះវិហា

– ផ្លូវ ២ធ្នូ

– ផ្លូវលេខ ៥០

– ផ្លូវលេខ ៥ចាស់

– ផ្លូវលេខ ១៥៣

– ផ្លូវលេខ ១៥៤

– ផ្លូវលេខ ១៥៥

– ផ្លូវលេខ ១៥៦

– ផ្លូវជាតិលេខ ៥

ចំនែកឯស្ពាននៅក្នុងក្រុងសំខាន់សំរាប់ឆ្លងស្ទឹងសង្កែមាន៖

– ស្ពាន ថ្មថ្មី

– ស្ពាន សខេង

– ស្ពាន ហ៊ុន សែន

– ស្ពាន ថ្មចាស់

– ស្ពាន ស្លាកែត (កំពុងសាងសង់)

– ស្ពាន វត្តគរ (កំពុងសាងសង់)

អាកាសយាន្តដ្ឋាន

អាកាសយាន្តដ្ឋាន បែកចាន ជាអាកាសយាន្តដ្ឋានសំរាប់ធ្វើការហោះហើរក្នុងស្រុក។ ប៉ុន្តែអាកាសយាន្តដ្ឋាននេះត្រូវបានផ្អាកការហោះហើរហើយ និងកំពុងតែសាងសង់ សំរាប់ធ្វើជាអាកាសយាន្តដ្ឋានអន្តរជាតិផងដែរ។ ផ្លូវសំរាប់យន្តហោះចុះចត និង ឡើងមានប្រវែង ២,៥គីឡូម៉ែត្រ។

3- តំបន់សេដ្ឋកិច្ចទីផ្សារ

នៅក្រុងបាត់ដំបង មានទីផ្សារសេដ្ឋកិច្ច ជាច្រើន ដែលនៅផ្តុំគ្នាផ្តល់លក្ខណងាយ ស្រួលដល់អតិថិជនក្នុងការស្វែងរក។

ផ្សារសំខាន់ៗ ក្នុងក្រុងមាន៖

-​ ផ្សារ ធំថ្មី(ណាត់)

– ផ្សារ បឹងឈូក

– ផ្សារ ថ្មីបាត់ដំបង

– ផ្សារ លើ

– ផ្សារ ទំនើបបុរីបាត់ដំបង (កំពុងសាងសង់បាន ៨០%)

– ផ្សារ ទំនើបក្រុងបាត់ដំបង (កំពុងសាងសង់បាន ៥០%)

– ផ្សារ ទំនើបបុរីកាណាឌីយ៉ា (កំពុងសាងសង់បាន ១០%)

ក្នុងចំនោមផ្សារធំៗទាំងនេះ យើងឃើញថាផ្សារ ទំនើបបុរីបាត់ដំបង មានលក្ខណះ ងាយស្រួលធ្វើដំនើរទៅ ព្រោះថាផ្សារនេះឋិតនៅចំកណ្តាលក្រុងជាងផ្សារទំនើបផ្សេងៗ ទៀត។ ចំនែកផ្សារទំនើប ក្រុងបាត់ដំបង មានលក្ខណ ឆ្ងាយ ប្រហែល ៣គីឡូមែត្រ ពី ទីប្រជុំជនក្រុង ឯផ្សារទំនើបបុរីកាណាឌីយ៉ា ឋិតនៅចំងាយ ១,៥គីឡូម៉ែត្រតែប៉ុណ្ណោះ។

ទីប្រជុំជនក្រុងគឺឋិតនៅចំផ្សារ ធំថ្មីតែម្តង តែជាទីកន្លែងប្រសព្វរវាងផ្លូវ​លេខ ១,២,៣,ព្រះវិហារ និង ផ្លូវឡាអេ

ទីប្រជុំជនផ្សារធំថ្មី

4- ទីកន្លែងកំសាន្ត

សួនច្បារ

នៅក្នុងក្រុងបាត់ដំបង ក៏ដូចជាក្រុងដ៏ទៃទៀតដែរដែលមាន សួនច្បារ សំរាប់កំសាន្ត ,ហាត់ប្រាណ និង លំហែកាយលេងបន្ទាប់ពី សំរាកការងារ ក៏ដូចជា លំហែរខួរក្បាលរបស់ សិស្ស និស្សិត នៅក្នុងក្រុង។ សួនច្បារធំៗមាន៖

– សួន សខេង

– សួន យុវវ័ន

– សួន ផ្លូវលេខ១

– សួន ផ្លួវលេខ ១៥៥

– សួន មហាទេព

– សួន តារែកក្រូច និង យាយទួលកណ្តាប់ស្រូវ

សួនច្បារ សខេង(អតីតសួនកុមារ) និង សួនច្បារ នាគបាញ់ទឹក

ភោជនីយដ្ឋាន និង ក្លឹបកំសាន្ត

សំរាប់ភ្ញៀវទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកក្តី ក៏ក្រុងបាត់ដំបងមានកន្លែង ជាច្រើនសំរាបទទួលស្វាគមន៍ មានទាំងភោជនីយដ្ឋាន និង ក្លឹបកំសាន្តបំរើជូន ទាំងថ្ងៃនិងយប់មាន ដូចជា៖

– ភោជនីយដ្ឋាន អាស៊ានបៀរ

– ភោជនីយដ្ឋាន ប៊្លូ

– ភោជនីយដ្ឋាន បុផ្ផាទិព្វ

– ភោជនីយដ្ឋាន អ៊ិចហ្គោល

– ភោជនីយដ្ឋាន ឯកភ្នំ

– ភោជនីយដ្ឋាន ពន្លឺត្បូង

– ភោជនីយដ្ឋាន ជីបស្រេង

– ក្លឹប ស្កាយ

– ក្លឹប ហ្គោល

– ក្លឹប ជីបស្រេង

– ក្លឹប ស្ទឹងមាស

– ក្លឹប សូហូ (សណ្ឋាគារ ស្ទឹងសង្កែ)

លោកអ្នកក៏អាចរកបាននៅភោជនីយដ្ឋាន ដែលបំរើជូនពេលព្រឹក និង ថ្ងៃបាន ជាង ២០ ភោជនីយដ្ឋានទៀតក្នុងក្រុងបាត់ដំបងបាន។

សំរាប់ជនបរទេស

រីឯជនបរទេសក៏អាចរកទីកន្លែងកំសាន្តបាន តាមបែបអ៊ឺរ៉ុប នៅ គីកកូដែលជា កន្លែងដ៏ពេញនិយមសំរាប់ជនបរទេស ព្រមទាំងមានកង់និងម៉ូតូ សំរាប់ជួលជិះកំសាន្ត នៅក្នុងក្រុងបាត់ដំបង និងអា​ចរកបាននៅតាមបណ្តោយផ្លូវលេខ ២កន្លះ បានផងដែរ។

5- ភូមិវប្បធម៌ និង ផ្លែឈើ

ភ្ញៀវទេសចរដែលមកដល់ក្រុងបាត់ដំបង ក៏មិនដែលភ្លេចចូលទៅទស្សនា ភូមិវប្បធម៌ ដែលឋិតនៅភូមិវត្តគរ សង្កាត់វត្តគរ ដែលជាភូមិដែលសំបូរទៅដោយ ផ្ទះបុរាណ ហើយ លោកអ្នកក៏អាចធ្វើដំនើរទៅ កាន់ ភូមិខ្សាច់ពោយ ក្នុងស្រុកបាណន់ ដើម្បីភ្លក្ស នៅផ្លែឈើដែលដាំដោយបងប្អូនខ្មែរយើងនៅទីនោះ ដោយពុំមានប្រើជីគីមីឡើយ។

(នៅមានត)

Advertisements

មតិ»

1. Sophat - ខែកញ្ញា 13, 2009

ព្រលាន​យន្តហោះ​កំពុង​សាង​សង់​ហ្នឹង​គី​នៅ​កន្លែង​ដដែល​មិន​មែន​យក​ទៅ​សង់​ឆ្ងាយ​ពី​ក្រុង​ទេឬ? ហើយ​គម្រោង​សង់​ពេល​ណា​ចប់?

2. បាត់ដំបង - ខែកញ្ញា 13, 2009

នៅដដែលទេ។តែមិនដឹងថាពេលណាចប់ទេ ព្រោះឥលូវហ្នឹងឃើញឈប់ធ្វើអីហើយ នៅគាំងស្ញេញហ្នឹង បែបលុយមិនដល់ដឹង?

3. pinkpanther007 - ខែកញ្ញា 1, 2010

ផ្លូវព្រះវិហារ? នៅម្តុំណាទៅ? នៅបាត់ដំបងជិតសាមសិបឆ្នាំហើយ
អត់ដែរស្គាល់ផ្លូវនឹងផង? 🙂
អាកាសយានដ្ឋានដូចជាមិនឃើញមានការសាងសង់អីផងនឹង
ឬមោពីអាលូវញ៉ុមអត់ចូលដែរបានចូលដឹង បានអត់ដឹង
បើគេកំពុងសាងសង់មែនជាដំណឹងល្អ 🙂 🙂

-:-បាត់ដំបង-:- - ខែកញ្ញា 1, 2010

ផ្លូវព្រះវិហារ គឺផ្លូវចេញពីផ្សារធំថ្មី (បំបែកផ្លូវលេខ៣)ទៅ នោះអី ដែលតាមបណ្តោយផ្លូវនោះ គឺ មានក្រុមហ៊ុន Mobitel , ធនាគារ កម្ពុជាសាធារណៈ និង វីសិនហ្វាន់។ នឹកឃើញនៅ??

4. pinkpanther007 - ខែកញ្ញា 1, 2010

អហ៎ ផ្លូវនឹងឯង អរគុណ
មានដឹងទេថាហេតុអីបានជាគេដាក់ឈ្មោះផ្លូវនឹងថាព្រះវិហារ?

5. -:-បាត់ដំបង-:- - ខែកញ្ញា 1, 2010

អត់ដឹងដែរបាទ 😀

6. pinkpanther007 - ខែកញ្ញា 2, 2010

ផ្លូវនឹងប្រហែលជាដាក់ឈ្មោះដំនាលគ្នានឹងផ្លូវឡាអេហើយមើលទៅ
តុលាការក្រុងឡាអេ កាត់ប្រាសាទព្រះវិហារមកអោយខ្មែរ (តាមស្មាន)

7. TE Somath - ខែ​មេសា 18, 2011

Hello BB about story BB I copy to blog. sorry coz I like it and I love my homeland..

8. chhourn saren - ខែធ្នូ 22, 2011

ខ្ញុំ​ចង់ឲ្យមាន​ការដាក់ផែនទីនៅក្នុងវែបសាយនេះ ព្រោះវាសំខាន់ណាស់ដល់យើងក្នុង​ការ​ស្វែងរកផែនទី៕៕៕៕៕៕៕៕
i help that all friend will see it. thank u very much.

បាត់ដំបង - ខែធ្នូ 22, 2011

ខ្ញុំនឹងធ្វើការដាក់ផែនទី អោយបានឆាប់ៗនេះ។ អរគុណ

9. ra - ខែ​កុម្ភៈ 19, 2012

សួស្តីបង! សុំសួរ មួយ តើក្លឹបនៅក្រុងបាត់ដំបងចាប់បើកពិម៉ោងប៉ុន្មាន?ហើយបិតវិញនៅម៉ោងប៉ុន្មានដែល?

10. chenda - ខែវិច្ឆិកា 4, 2013

សុំសួរមួយបង! តើពេលណាគេដាក់ភ្លើងចរាចរណ៍នៅក្នុងក្រុងបាត់ដំបង?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: