jump to navigation

អ្នកកាសែតសៀមមកទស្សនាអគារសាលាខេត្តបាត់ដំបង ខែ​មេសា 23, 2009

Posted by បាត់ដំបង in ព័ត៌មាន.
trackback

គណះប្រតិភូក្រុមសារព័ត៌មានខេត្តបស្ចឹមបុរី នៃប្រទេសសៀមប្រមាណជា ២០នាក់ ដឹកនាំ​ដោយលោកស្រីវេជ្ជបណ្ឌិត Supaporn Pitiporn គោលបំនងមកទស្សនាសាលា​ខេត្តបាត់ដំបងនេះ ដោយសារនៅឯខេត្តបស្ចឹមបុរី មានអគារ ដូចគ្នាបេះបិទ នឹងសាលាខេត្តបាត់ដំបង ដែលបានសាងសង់ឡើង នៅឆ្នាំ​១៩០៥ ដល់ ១៩០៧ នាសម័យលោកម្ចាស់កថាថនឈុំ។ ម៉្យាងទៀត ដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់ខេត្តទាំង២ ដែលមានផ្លូវតភ្ជាប់គ្នាផ្តល់លក្ខណៈងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​រវាងគ្នាទៅវិញទៅមក ព្រោះបើអ្នកទេសចរណ៍សៀមចូលមកត្រូវមកទស្សនា អាគារសាលាខេត្តបាត់ដំបងសិន រួចទើបបន្តដំណើរទៅទស្សនា ប្រាសាទ​អង្គរ​វត្ត​នៅ​ខេត្ត​សៀមរាប

អគារសាលាខេត្តបាត់ដំបងចាស់

សាលាខេត្តបាត់ដំបង

អគារនៅបស្ចឹមបុរី ប្រទេសសៀម

អគារនៅប្រាជិនបុរី

មតិ»

1. ម៉ានិត - ខែ​មេសា 23, 2009

ពួកសៀមមកនេះ មិនដឹងមានល្បិចអីទៀតទេ មើល៏ទៅ។ វាមកចង់ប្រាប់ថា អគារហ្នឹងវាជាអ្នកកសាងទេដឹង?

2. វិសាល - ខែ​មេសា 23, 2009

វាបើកអោយអ្នកទេសចរណ៌ជាតិ វាមកដើម្បីអោយជាតិវាដឹងថា នេះជាអគាររបស់ វា ហើយទឹកដីនេះក៏ជារបស់វា។ វាធ្វើអីម្តងៗ ឈឺចាប់ដែរហ្នឹង!

3. បាត់ដំបង - ខែ​មេសា 23, 2009

បើគេធ្វើល្អ នឹងបានល្អ
បើគេធ្វើអាក្រក់​ នឹងបានអាក្រក់

4. សុភ័ក្ត្រ - ខែ​មេសា 23, 2009

ត្រឹម​ត្រូវ​ហើយ​អាគារ​នោះ​ត្រូវ​​បាន​សាងសង់​ដោយ​លោក​ម្ចាស់​ស្រុក​បាត់ដំបង​សម័យ​នោះ តែ​សាងសង់​មិន​ទាន់​ចប់​រួចរាល់​ទេ ខេត្ត​បាត់ដំបង​ត្រូវ​ប្រគល់​មក​ឲ្យ​ខ្មែរ​វិញ លោក​ម្ចាស់​បាត់ដំបង​ក៏​ត្រូវ​ផ្លាស់​ទៅ​នៅ​បាងកក​ក្រោម​រាជការ​នៃ​ក្រុង​ស្យាម​វិញ ក្រោយ​មក​លោក​ក៏​បាន​រាជានុញ្ញាត​ពី​ព្រះ​ចៅ​ស្យាម​ឲ្យ​សាងសង់​អគារ​ដូច​គ្នា​មួយ​នេះ​វិញ​នៅ​ខេត្ត​ប្រាជិនបុរ៉ី (ខ្មែរ​យើង​គូរ​ហៅ​ខេត្ត​បស្ចិម​បុរី)។ លោក​ម្ចាស់​​បាត់ដំបង​ថែម​ទាំង​មាន​បំណង​ហៅ​ជាង​ខ្មែរ​ទាំង​អស់​ដែល​សាង​អគារ​នៅ​បាត់​ដំបង​នៅ​ទៅ​សាង​នៅ​ខេត្ត​បស្ចិមបុរី​ផង​ដែរ នេះ​បើ​តាម​ឯកសារ​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​អាន សុំ​ទោស​បើ​ខ្ញុំ​ចាំ​ខុស។
បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​ថៃ​បាន​ជួយ​ផ្ដល់​ថវិកា​មួយ​ចំនួន​រួម​និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ដើម្បី​ស្ដារ​អាគារ​នេះ​ឡើង​វិញ និង​ដាក់​ឲ្យ​ជា​សារមន្ទីរ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​បាត់ដំបង​បាន​សាងសង់​អាគារ​ធ្វើ​ការ​ថ្មី​នៅ​ក្បែរ​អាគារ​ចាស់​នោះ​មក៕

5. បាត់ដំបង - ខែ​មេសា 23, 2009

ឥលូវសាលាខេត្តបាត់ដំបង​ ផ្លាស់មកអគារថ្មីនៅជិតអគារចាស់នោះវិញហើយ។ ​ បើតាមខ្ញុំចាំនោះ គឺមេជាងធ្វើអគារនោះ គឺគាត់នៅទួលតាឯក ក្នុងជំនាន់សម័យ លោកម្ចាស់(ត្រកូលអភ័យវង្ស) ។ឥលូវអគារនៅបស្ចឹមបុរីនោះ គេដាក់ជាសារមន្ទីរ ហើយ តែនៅបាត់ដំបងមិនទាន់សំរេចនៅឡើយទេ បើតាមខ្ញុំដឹង។

6. សុភ័ក្ត្រ - ខែ​មេសា 24, 2009

ត្រូវ​ហើយ​គេដាក់​ជា​សារមន្ទីរ​ថ្នាំ​បុរាណ​ស្អី​គេ មិន​ដឹង​ទេ ខ្ញុំ​ភ្លេច​ទៅ!

7. បាត់ដំបង - ខែ​មេសា 24, 2009

សង្ស័យដូចម៉ានិតនិយាយចឹង! មិនដឹងថាពួកវាមានគំនិតអីទេ។ សុខៗមកចង់ដាក់ ជាសារមន្ទីរស្អីណា ហ្នក!

8. សុខហេង - ខែ​មេសា 24, 2009

យក​ខ្លួន​បៀត​ជាមួយ​ពួក​សៀម​នេះ មិន​ចំនេញ​អី​សោះ​ឡើយ !

9. អគ្គលីបុត្រ - ខែ​មេសា 24, 2009

អន្ទិត​មួយនោះ ឃើញ​កាន់តែជើង​សៀម​ទេ!

10. សុភ័ក្ត្រ - ខែ​មេសា 24, 2009

បាត់ដំបង​យល់​ខុស​ហើយ តាម​ពិត​អាគារ​នៅ​បស្ចិម​បុរី​ទេ ដែល​យក​ធ្វើ​ជា​សារមន្ទីរ​ថ្នាំ​បុរាណ​នោះ!

11. បាត់ដំបង - ខែ​មេសា 24, 2009

សុភក្រ្ត័យល់ខុសអីគេ? ខ្ញុំថាអគារនៅបស្ចឹមបុរីហ្នឹង ហើយដែលដាក់ជាសារមន្ទីរនោះ ។ឯសាលាខេត្តបាត់ដំបងចាស់នោះ មិនទាន់ សំរេចទេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: