jump to navigation

Nokia N95 8GB Suport with Khmer Unicode ខែ​កុម្ភៈ 26, 2010

Posted by បាត់ដំបង in ព័ត៌មាន, អារម្មណ៏ខ្ញុំ.
trackback

រូបភាពទូរស័ព្ទណូគាខាងលើដែលបងប្អូនបានឃើញនេះ គឺជាទូរស័ព្ទដែលSupport Khmer Unicode នៅក្នុង Photo shop ទេ។ ហេតុតែជាអ្នកចង់ឃើញអក្សរខ្មែរ បង្ហាញខ្លួននៅលើN958GB ក៏ធ្វើលេងលេងទៅ អោយអ្នកខ្លះអរខ្លះទៅ។ 😀 ប៉ុន្តែមិនដឹងថាពេលទេណ៎ បានKhmer Unicode អាចបង្ហាញខ្លួន នៅលើទូរស័ព្ទ NOKIA N95 8GB បានទេ។ ញុមឯងណេះកំពុងចង់បានណាស់។មួយថ្ងៃៗ Search រករហូត។តែរកបានតែសំរាប់ទូរស័ព្ទផ្សេងវិញ។ តែបើមានបងប្អូនក្នុងភូមិយើងមានដឹងថា ខ្មែរយូនីកូដ អាចសាប់ផតជាមួយ Nokia N95 8GB នោះជួយប្រាប់ញុមផង៕

សូមចូលទៅទីនេះ ប្រហែលអាចជួយអ្នកបាន។ 😀

 

Update:

1# អានផងដែរ៖ របៀប Install iOS 4.0 Mod on iPhone 2G

មតិ»

1. សុភ័ក្ត្រ - ខែ​កុម្ភៈ 26, 2010

ឯង​ខំ​តែ​អរ​មែន​នឹង​ណា 😛

2. សំនាង - ខែ​កុម្ភៈ 26, 2010

យីតាប៉ិនេះ!!!! ឯងខំតែអរសើចលឺៗទៀត ស្មានតែពិត។ មិនដឹងពេលណាបាន អិន៩៥ហ្នឹងអាចមើលក្មែរយូនីកូដទេន៎!!! អរគុណហើយដែលធ្វើអោយខ្ញុំសប្បាយ ចិត្តបានម៉ាភ្លែត។

3. បាត់ដំបង - ខែ​កុម្ភៈ 26, 2010

សូមទោសណាដែលធ្វើអោយអ្នកទាំងពីរសប្បាយចិត្តនោះ។ ខ្ញុំឯណេះម៉ាង៉ៃៗៗៗ Searchរករហូត។តែមិនមានសោះ។ ឥឡូវធ្វើPhotoshop លេងៗដើម្បីបន្ធូរចិត្តខ្លះ។

4. វុឌ្ឍី វុឌ្ឍ - ខែ​កុម្ភៈ 26, 2010

ប៉ាកែបោកមែន ហាហា តែធ្វើបានដូចណាស់!

5. aznin - ខែ​កុម្ភៈ 26, 2010

យ៉ាប់​មែន​បោក​គេ​ មើល​មួយ​ភ្លែត​ស្មាន​តែ​មែន​ទែន!!! 😦

បាត់ដំបង - ខែ​កុម្ភៈ 27, 2010

មិនចង់បោកទេ។តែធើម៉េចបើចង់ធ្វើចឹង ដើម្បីបំបាត់សៅហ្មង។

6. វុឌ្ឍី វុឌ្ឍ - ខែ​កុម្ភៈ 27, 2010

សុំយករូបទៅបោកពួកម៉ាកមួយសិន សង្ឃឹមថាមិនថាអីទេ!​ 😀

បាត់ដំបង - ខែ​កុម្ភៈ 27, 2010

មិនអីទេ យកចុះ។ 😀

7. រចនា - ខែ​កុម្ភៈ 27, 2010

មែន! ធ្វើ​ដូច​មែនទែន​ចឹង! lolz

-:-បាត់ដំបង-:- - ខែ​កុម្ភៈ 27, 2010

បើធ្វើអត់ដូចធ្វើធើអី? 😀 ហើយរចនាម៉េចឧស្សាហ៏ចូលក្នុងស្ពេមម៉េស?

8. Narak - ខែ​កុម្ភៈ 27, 2010

ខំតាជឿ បងបាត់ដំបងឯងបោកញ៉ុម ចាំមើលណាង៉ៃណាមួយញ៉ុមបោកម្តង កុំថាក្មេងខូចណា! ក្មេងបោកប្រាកដជាងចាស់ហើយមែនអត់? ហាហាហា!

9. បាត់ដំបង - ខែ​កុម្ភៈ 27, 2010

យីម្នាក់ៗចូលមកបន្ទោសញុមចឹង? ប្រាប់ហើយតើគ្រាន់តែចង់ឃើញអក្សរខ្មែរក្នុង អាN95 8GB ហ្នឹងបានខំធ្វើលេងៗទៅ អោយធូរចិត្ត។

10. កូនជ្រូក - ខែ​កុម្ភៈ 27, 2010

ខំតែអរ អស់បន្តិចទៅ

បាត់ដំបង - ខែ​កុម្ភៈ 27, 2010

ហេបង ញុមនឹកបងណាស់ ហើយបងឯងទៅណាបាត់ឈឹងចឹង? ផ្ទះចាក់សោរទៀត។ ហើយឈប់និពន្ធហើយអ្ហីបង។បងឯងឧស្សាហ៏អឺតៗផង។ ញុមនឹកមែនណា?

11. Narak - ខែ​កុម្ភៈ 27, 2010

ថាអោយប៉ុននឹងសោះក៏ខឹងដែរបងបាត់ដំបងឯងនេះ។ ដឹងអត់? ពេលញ៉ុមសប្បាយចិត្តជាងគេពេលចូលមកភូមិយើងហ្នឹងណា ព្រោះបាន បង្អាប់គេ ប្រាប់គេពីអ្វីដែលញ៉ុមមាន គិតទៅបើប្រកាសធម្មតាពេក អត់អីចម្លែក សោះ បងធ្លាប់មើលរឿង AVATAR អត់? ល្អមើលណាស់ណា៎!កុំខឹងអីបងប្រុស តាខឹងពេកមុខឆាប់ចាស់ណាស់!

12. បាត់ដំបង - ខែ​កុម្ភៈ 27, 2010

មានខឹងឯណា?គ្រាន់តែប្រាប់តើ? 😀 ធ្លាប់មើលតើ AVATAR ល្អមើលផស់គេ។

13. Narak - ខែ​កុម្ភៈ 27, 2010

បងអាចបង្រៀនញ៉ុមបានអត់ធើម៉េចអោយ វិចារគេដាក់ភ្លាមបង្ហាញភ្លាម? ញ៉ុមឆ្ងល់ដល់ហើយ អត់ចេះសោះ អាចជួយប្អូនបានអត់បងប្រុស។ អាចប្រាប់តាម ប្រកាសក៏បាន តាមអ៊ីម៉ែលក៏បាន narak_luckyboy@yahoo.com
Thanks

-:-បាត់ដំបង-:- - ខែ​មីនា 1, 2010

អូខេ​ ណារ៉ាក់ឯងចូលទៅក្នុង Option_Discussion ឬ ការពិភាក្សា បន្ទាប់មក ដោះTick ចេញពីមុខពាក្យ “អ្នកអភិបាល ត្រូវតែជានិច្ច បញ្ជាក់យល់ស្រប វិចារ “។ និង ពាក្យក្រោមហ្នឹងមួយទៀត ដែលបងភ្លេចបាត់ហើយ។ បន្ទាប់មករក្សាទុកទៅ។ យល់អត់? ពេលអូខេប្រាប់បងផង។

14. posoky - ខែ​កុម្ភៈ 27, 2010

ខ្ញុំគិតថាមិនពិបាកទេ ព្រោះគេអាចធ្វើជាចិនថៃ អារ៉ាប់បាន។ កាលខ្ញុំធ្លាប់ធ្វើការអោយក្រុមចិន ខាងទូរស័ព្ទនឹង គឺគេមាន Master soft ដែលប្រើ សំរាប់កៃខៃ ទៅតាម customers requirement ដូចជាបើកចេញជា logo ក្រុមហ៊ន ដូរូបភាព កាលនឹងខ្ញុំធ្លាប់សាកប្រើលីម៉ូន(មិនទាន់មានយូនីកូដខ្មែរ) ឃើញអក្សរខ្មែរដែរ តែមិនស្រួលទេធំៗ ។ល។​
សំរាប់Nokia គឺប្រហែលជាគេមាន Master soft or SDK សំរាប់កែខៃ ហើយទាល់តែ R&D ( Research and Development ) ទើបមានសិទ្ឋប្រើ.

-:-បាត់ដំបង-:- - ខែ​មីនា 1, 2010

ធ្វើម៉េចញុមយល់ទៅ? បើមិនសូវមានពេលផង ហើយមើលទៅពិបាកណាស់។

15. សុខហេង - ខែ​មីនា 4, 2010

ហេហេ ស្មាន​តែ​មែន​ទែន ! 😀

16. -:-បាត់ដំបង-:- - ខែ​មីនា 4, 2010

ហេបាត់មុខបាត់មាត់យូរហើយនៀក។ អូហង៉ៃហ្នឹងសាលាយើងគេឈប់មែនទេ។ ញុមឈប់ពីម្សិលមិញ។ តែញុមចូលវិញង៉ៃនេះ។ ឧស្សាហ៏មកអើតៗមើលផង

17. hellophotoforyou - ខែ​មីនា 4, 2010

ទំរាំតារកឃើញ រកឃើញអស់ម៉ាសន្ទុះ។ អរគុណហើយបងប្រុស ញ៉ុមរកឃើញហើយ សង្ឃឹមអ្នកដែលដាក់វិចារនៅផ្ទះញ៉ុម លែងចូល Spam ទៀតហើយ។ អរគុណបងប្រុស។

18. ណារ៉ាក់ - ខែ​មីនា 4, 2010

សុំប្រាប់មួយបង បាត់ដំបង! Link ដែលបងភ្ជាប់ទៅកាន់ប្លុកផស់ញ៉ុម ខុសហើយ មិនមែន http://www.hellophotoforyou.wordpress.conm ទេគឺ http://www.hellophotoforyou.wordpress.com ណាជួយកែរផងបង!

19. -:-បាត់ដំបង-:- - ខែ​មីនា 4, 2010

អូខេ ម៉េចចឹងណ៎?

20. រដ្ឋ - ខែ​មីនា 7, 2010

អ្ហាក!!!!

21. nimol - ខែ​មីនា 7, 2010

ខំ​តែ​អរ​ឥត​អំពើ!

22. បញ្ញា - ខែ​មីនា 21, 2010

ខ្ញុំមិនអរទេ តែខ្ញុំទុកពេលស្វែងរកវិធីធ្វើឲ្យក្លាយជាការពិតវិញ!!! ការស្រម៉ៃគ្រាន់តែជា ឧបករណ៍ដឹកនាំផ្លូវប៉ុណ្ណោះ តែភាពពិតឋិតលើការព្យាយាមទៅវិញទេ!!! 🙂

23. បាត់ដំបង - ខែ​មីនា 21, 2010

ត្រូវហើយ! បើខ្ញុំស្វែងរកមិនទាន់បានផងហ្នឹង។ ចាំមើលប្រលងរដ្ឋចប់សិន បានសាកល្បងធ្វើវាម្តង។

24. Valentine Day Undertaker - ខែ​មីនា 25, 2010

Look so cool with Khmer Unicode!

25. វណ្ណ - ខែ​មីនា 30, 2010

ចុះមានអ្នកណាដឹងទេថា អាចប្រើKhmer Unicode នៅក្នុង Nokia 5530? បើមានអ្នកដឹងជួយប្រាប់ខ្ញុំផង!

chanroth kampot - ខែតុលា 1, 2014

my phone nokia 5233 can support khmer unicode full nokia n95 kor arch dak ban dae

chanroth kampot - ខែតុលា 1, 2014

my phone nokia 5233 can support khmer unicode full nokia n95 kor arch dak ban dae ber chong you can contact me at :treeboyloveu@gmail.com

26. បាត់ដំបង - ខែ​មីនា 31, 2010

ដូចជាមាន ចំពោះណូគា 5530 ។សាកUpdate Firmware ជាមួយ​ Khmer Language Package នៅ Nokia.com សាកមើល។ ព្រោះសេរីនេះញុមដូចជាធ្លាប់បានឃើញ ថាមាន!!! ?

27. vutha - ខែ​មេសា 6, 2010

Before I thought that i liked it but now i changed my mind. I like iPhone.. it is my dream.

28. ហនុមាន - ខែ​មេសា 12, 2010

សួស្តីឆ្នាំថ្មី !

29. សុវិចិត្រ - ខែ​មេសា 19, 2010

តើ​ខ្ញុំ​អាច​ទាញយក theme នឹង​នៅ​ទី​ណា​ដែរ?

សុធាខ្មែរ - ខែ​ឧសភា 4, 2010

សួស្តី សុវិចិត្រ!! អ្នកអាចទាញយកthemesនៅទីបាន ។ល។
http://www.zedge.net

30. -:-បាត់ដំបង-:- - ខែ​មេសា 20, 2010

គ្មានTheme ទេ! គឺរូបភាពញុមធ្វើលេងតើ!!?

31. វ៉ាន់ឆេត - ខែ​មេសា 21, 2010

តើមាន Font Khmer Unicode អាច​ Support ជាមួយ​និងទូរស៍ព្ទ Nokia N97 ដែររឺទេ?
បើសិនជាមានកុំភ្លេចប្រាប់ផងណា

32. -:-បាត់ដំបង-:- - ខែ​មេសា 21, 2010

មិនទាន់មានទេ បើមាននោះគឺមានទាំង N95 ហើយ។

33. សុធាខ្មែរ - ខែ​ឧសភា 2, 2010

អូ!!!ខ្ញុំបម្រុងនឹងរកទិញវាតើ ចង់បានអក្សរខ្មែរណាស់លឺ(Nokia N95 8GB Suport with Khmer Unicode) ចេះសំណាង់ដែលខ្ញុំ បានអានលោក បាត់ដំបងសរសេរប្រាប់មុននោះ មុនដំបូងឃើញតែរូបហ្នឹង ខំតែអរ ខកចិត្តទៅវិញ តែពូកែមែនទែននេ!

ចុះ!! តើមានKhmer Unicodeសំរាប់Sony Ericsson W995 និងW810i ទេ? សិនមាននោះសូមជួយប្រាប់ញុំផង!!អរគុណ!!សំណាង់ល្អ!!

34. បាត់ដំបង - ខែ​ឧសភា 3, 2010

ដូចជាមាន…..??? ព្រោះកាលមុនញុមធ្លាប់Search ឃើញដែរ តែមិនច្បាស់ថា សេរីហ្នឹងត្រូវដែរឬអត់ទេ….???

សុធាខ្មែរ - ខែ​ឧសភា 4, 2010

អរគុណច្រើន!ចុះ អាចជួយប្រាប់ខ្ញុំផង តើខ្ញុំត្រូវធ្វើយ៉ាងម៉េច ដើម្បីរកភាសាណាមួយដែលចង់បាន?ពិសេសនោះគឺភាសាខ្មែរតែដង។ Sony Ericsson W995 ខ្ញុំទើបហ្នឹង ទិញវាប៉ុន្មានង៉ៃទេ តែមានពីភាសា ចិន និង អង់គ្លេសទេ ខ្ញុំចង់បានភាសាបារាំងមួយទៀត ខំព្យាយាមរក នៅតែអត់ដឹងធ្វើយ៉ាងម៉េច ព្រោះមិនដែរផង មកប៉ះសេរី៩៩៥ហ្នឹង…..

អូ!!ខ្ញុំបានចូលមកកាន់គេហទំព័រអ្នកមួយ ពិតជាស្អាតមែនទែនwww.khmermuzix.herobo.com!!

35. បាត់ដំបង - ខែ​ឧសភា 4, 2010

អរគុណហើយដែលបានចូលទស្សនាhttp://www.khmermuzix.herobo.com!!។ ការពិតទៅបើយើងចង់បានភាសានោះ យើងត្រូវUpdate Firmware ណាដែលមានPackage Language Khmer។ ហើយដើម្បីបានPackage ត្រូវទៅ​website របស់ក្រុមហ៊ុនសូនីហ្នឹងទើបដឹង។

សុធាខ្មែរ - ខែ​ឧសភា 4, 2010

បាទ អរគុណច្រើន!! ញុំព្យាយាមសាកមើល៍!!

36. Covid - ខែ​ឧសភា 10, 2010

ខ្ញុំសូមបញ្ចេញវាចារបន្តិចចុះ ពីមុនខ្ញុំបានបង្កើតblogមួយអោយបញ្ចូលខ្មែរUnicode ទៅក្នុងNokia Symbian 3rd (N95, N95 8GB etc….) តេខ្ញុំបានបិទទៅវិញពីព្រោះខ្ញុំបានចំណាយពេលច្រើនណាស់សំរាប់ ស្វែងយល់ពីខ្មែរ នៅក្នុងទូរស័ព្ទ តែមិនបានជោជ័យទេ ព្រោះខ្មែរមិនអាចមើលឃើញត្រឹមត្រូវនៅលើ ប្រព័ន្ធFont render របស់វាព្រោះ Nokia មិនបានប្រើ QT application ថ្មីសំរាប់ Nokia N95។ ប៉ុន្តែខ្ញុំបានឈប់ប្រើ N95 ហើយក៏មិនបានបន្តការសិក្សាពី N9៥ ទឿតដែរ។ តែបើសិនជានរណាម្នាក់ចង់អោយទូរស័ព្ទនោះអាចមើលអក្សរខ្មែរតាមអ៊ីនធើណិត ខ្ញុំអាចជួយបាន ប៉ុន្តែមិនប្រក្រតីទេ មានការបាត់ដៃជើង។ យកល្អកុំអីខ្ញុំសាកហើយ ហើយក៏បានលុបចោលវិញដែរ។

ខ្ញុំមានដំណឹងល្អមួយទៀត បើសិនជានរណាម្នាក់មានគំរោងប្តូរទូរស័ព្ទ សូំទិញ N900 ទៅ ខ្ញុំបានបកប្រែភាសារខ្មែរបានខ្លះហើយ ហើយមានខ្មែរ Keyboard on screen. បើសិនជាចង់បានខ្មែរ ក្នុង N900 សូមទាក់ទងមកខ្ញុំ ខ្ញុំបកប្រែដើម្បីខ្មែរទាំងអស់គ្នា ពិតមែនតែវាចំណាយពេលរាប់រយម៉ោង តែខ្ញុំពេញចិត្តនឹងធ្វើ។


poleak.na@gmail.com

37. Covid - ខែ​ឧសភា 10, 2010
38. ឡង់ឌី - ខែ​ឧសភា 14, 2010

ពិត​ជា​ប្រសើរ​ខ្លាំង​ណាស់​ដែល​ N900 មើល​អក្សរ​ខ្មែរបាន
អរគុណ​សម្រាប់​ការ​ផ្តល់​ជូន​នូវ​ដំនឹង​នេះ…!!!

39. អមរិន្ទ - ខែមិថុនា 4, 2010

តាមពិត​ N95-3(8G) នេះមានFirmwareខ្មែរយូរដែរហើយ គឺតាំងពីមាន version 35មកម្ល៉េះ។ តែN95ធម្មតាអត់មាន…

-:-បាត់ដំបង-:- - ខែមិថុនា 8, 2010

ខ្ញុំអាប់ដេតfirmwareហ្នឹងដល់ណាណីដែរហ្នឹង។ តែអត់មានទេ។ បើមានញុមនឹងប្រកាសហើយ។

40. ជីហាន - ខែមិថុនា 26, 2010
41. kmodern - ខែកក្កដា 22, 2010

http://it2kmodern.wordpress.com/ និង http://kmodern.wordpress.com/ ទើបនឹងបង្កើតសូមជួយចូលមើលផង និងផ្ដល់វាចាឱ្យខ្ញុំផង។

42. Khuy yousong - ខែសីហា 10, 2010

Dear sir
Now I would like to ask you about Khmer Unicode support with Nokia N97?
If you have, Please told me your address, I will pay to you .

43. Khmer Supportor - ខែកញ្ញា 29, 2010

This is not unicode, but just mixing of font Limon & Unicode made by Mr. Vantha for N95 8G.

http://www.facebook.com/album.php?aid=49478&id=1050291751&l=8eb20f559a

44. theara - ខែតុលា 11, 2010

do you have khmer unicode for nokia e71.

សុផា - ខែ​មីនា 29, 2011

នេះណូកៀE71ជាភាសាខ្មែរ​ RM346-0576676 v500.21.9សាក
updat​មើលទៅ។

45. Poleak Na - ខែតុលា 19, 2010

ខ្ញុំអាចជួយបាន ប៉ុន្តែវាចេញអក្សរមិនប្រក្រតីទេ Nokia N95 & N95 មិនបញ្ចេញអក្សរខ្មែរបានត្រឹមត្រូវទេ តែបែរជាមើល everyday.com.kh ត្រឹមត្រូវទៅវិញ។ នោះមកពីគេប្រើLegacy font មិនមែន unicode។ បើសិនជាចង់មើលឃើញខ្មែរប្រាប់ខ្ញុំ។
typed from Nokia N900 Khmer

46. បូរី - ខែ​កុម្ភៈ 11, 2011

បង​តើវាសាផតជាមួយopera version​ប៉ុន្មានដែរ​។

47. សុផា - ខែ​កុម្ភៈ 20, 2011

ខ្ញុំបានមើលខមមេនអ្នកទាំងអស់គ្នាហើយសូមបញ្ចេញវាចាបន្តិចណា๋ អ្នកទាំងអស់គ្នាសាកបញ្ចូលកម្មវិធីFontRouter ឬ​ X-Plore ហើយបើកកម្មវិធី
ចូលទៅកន្លែងZ:\resource\Fonts\ នឹងឃើញមានហ្វនពីរហើយកូពីហ្វនខ្មែរ
ទៅដាក់ក្នុងនោះឬយកហ្វនទាំងពីរមកកែជាមួយកម្មវិធីFont Creator (ករណីមិនមានហ្វនខ្មែរ)កែច្នៃរួចហើយសូមកូពីមកដាក់ហ្វូឌ័រហ្វនវិញ។
ហើយសូមបិទគ្រឿងរួចបើកគ្រឿងសាជាថ្មីនឹងអាចមើលឃើញអក្សរខ្មែរ
ហើយ។សូមអ្នកទាំងអស់គ្នាសាកល្បងមើល

48. សុផា - ខែ​កុម្ភៈ 20, 2011

ឬអាចរកទិញប្រអប់សាងភាសាយីហោspidermanដើម្បីសាងភាសាតែអត់
ដឹងថាសាងភាសាខ្មែរបានឬអត់ទេតែខ្ញុំថាគួតែបានព្រោះអាចសាងភាសា
ភូមាបាន។ចេះតែណែនាំទៅព្រោះអានការណែនាំរបស់វែបសាយ
http://www.Dr mobile.com

49. សុផា - ខែ​កុម្ភៈ 20, 2011

http://www.Drmobile.com ច្រឡំដកឃ្លា

50. សុផា - ខែ​មីនា 28, 2011

product code nokia n85 RM333-0561421(khmer)
product code nokia x6 RM559-0578284(khmer)
product code n93i RM57-0529637(khmer)
product code n97 RM505-0576120(khmer)
product code nokia 5800 RM356-0576528 .v52.0.7(khmer)
សំរ៉ាប់បងៗណាដែលចង់ប្រើទូរស័ព្ទជាភាសាខ្មែរ

-:-បាត់ដំបង-:- - ខែ​មីនា 28, 2011

អាចប្រើបានមែនអត់?

សុផា - ខែ​មីនា 29, 2011

អាចប្រើបានបើចង់បានណូកៀជាអក្សរខ្មែរណេះយកទៅn95(8GB)RM320-0555
185 v35.0.1បើចង់បានfile flas ទាក់ទងមកខ្ញុំមក
sopha_mobile@hotmail.com

បាត់ដំបង - ខែ​មីនា 30, 2011

មិចដើររកអត់មានចឹង?

51. សុផា - ខែ​មីនា 29, 2011

នេះសំរ៉ាប់ណូកៀn96 RM247-0567025 v30.33

52. សុផា - ខែ​មីនា 30, 2011

បើបងចង់បានណូកៀដែលមានអក្សរខ្មែរគ្រប់សេរីបងត្រូវដោនឡូតប្រូក្រាម navifirm-v0.3សេរីណាដែលមានអក្សរខ្មែរវានឹងប្រាប់ទាំងអស់។វិធីប្រើងាយៗបងមើលប្រឡោះខាងក្រោមមានពីប្រឡោះប្រឡោះខាងឆ្វេងដាក់សេរីទូរស័ព្ទខាងស្ដាំដាក់ឈ្មោះប្រទេស។នៅពេលដែលយើងដាក់សេរីទូរស័ព្ទរួចហើយសូមចាំមួយភ្លែតដើម្បីអោយវារកវ័រសិនបន្ទាប់មកជ្រើសរើសវ័រសិនរួចចាំមួយ
ភ្លែតទៀតដើម្បីអោយវារកឈ្មោះប្រទេសហើយដាក់ឈ្មោះប្រទេសដែលយើងចង់បាន។បើសិនជាដាក់់ប្រទេសកម្ពុជាហើយវាអត់មានសូមសាក
អោយគ្រប់វ័រសិន យ៉ាងម៉េចដែរងាយឬអត់

បាត់ដំបង - ខែ​មីនា 30, 2011

ច្បាស់ហើយថាអាចមើលអក្សរខ្មែរបាន ព្រោះ ខ្ញុំធ្លាប់ធ្វើកាលមុនម្តងហើយ តែនៅតែដដែល

សុផា - ខែ​មីនា 31, 2011

បានមួយរយភាគរយបង

បាត់ដំបង - ខែ​មេសា 2, 2011

ចាំមើលសាកម្តងទៀតសិនចឹង

Bunlong Yan - ខែមិថុនា 7, 2011

តើកម្មវិធីនឹងប្រើយ៉ាងម៉េច?

53. សុផា - ខែ​មេសា 3, 2011

យ៉ាងម៉េចដែរបានអត់បង?

54. ដារ៉ា - ខែ​មេសា 16, 2011

ហេតុអ្វីបានជាខ្ញុំមកដល់ទីនេះ?អូហូ…..មកពីការស្ចែងរកfonts khmer for nokia c6-00…..ខ្ញុំខំអរណាស់ស្មានតែបានdownload fonts នោះហើយ៕តែមិនអីទេ​ សង្ឃឹមថាពេលខាងមុខ យើងនឹងមាន​fonts khmer ប្រើក្នុងទូរស័ព្ទដៃ​របស់យើងទាំអស់គ្នា​។

55. MITHOKNA - ខែកក្កដា 2, 2011

មិនដឹងថាហេតុអ្វីបានជាខ្ញុំមកដល់ គេហទំព័រ ខំតែអ

56. leang_vutha@yahoo.com - ខែសីហា 29, 2011

i like nas.

57. Svay Rieng - ខែកក្កដា 12, 2012

សុំអត់ទោសអ្នកគ្រប់គ្នា!ខ្ញុំបានមើល ខមមិន​ហើយ ឃើញថា ពូកែៗៗៗៗណាស់​កូនខ្មែរឥឡូវនេះ!ប៉ុន្តែខ្ញុំសូមសួរបន្តិចណា ចុះសម្រាប់​Nokia5530 Epressmusic អាចប្រើបានអត់?​ សូម ជួយខ្ញុំផងណា!!!

58. Svay Rieng - ខែកក្កដា 12, 2012

if you kwon, please sent me by e_mail:sam_borey@yahoo.com

59. សុខសាន្តស្នេហ៏ខ្ញុំ - ខែធ្នូ 21, 2013

ខ្ញុំចង់បាន យកបកប្រើ n 85 បានអត់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: