jump to navigation

រូបិយប័ណ្ណ និង រូបិយវត្ថុ ខែ​ឧសភា 28, 2010

Posted by បាត់ដំបង in ចំនេះដឹង, អារម្មណ៏ខ្ញុំ.
trackback

រូបិយប័ណ្ណ

គ្មានអីប្រកាសទេប៉ុន្មានង៉ៃហ្នឹង។ ប៉ុន្តែមានតែចំងល់ ឆ្ងល់ហើយសួរតែខ្លួនឯងទៀត។ សួរហើយឆ្លើយខ្លួនឯង តែមិនដឹងថាត្រូវឬខុសទេ។ ចឹងមានតែសួរបងប្អូនភូមិយើងហ្នឹងហើយ ដែលខ្លាំងខាង វប្បធម៌ទូទៅ។ ចំងល់នោះមានដូចជា៖

  1. តើរូបិយប័ណ្ណជាអ្វី?
  2. តើរូបិយវត្ថុជាអ្វីដែរ?
  3. ហើយពីរហ្នឹងខុសគ្នាយ៉ាងមិច? ហើយមានទំនាក់ទំនងគ្នាយ៉ាងម៉េចដែរ?

សង្ឃឹមថាបងប្អូនជួយផ្តល់យោបល់អោយបានក្បោះក្បាយទៅចុះ។

Advertisements

មតិ»

1. kooms - ខែ​ឧសភា 28, 2010

សូម​ធ្វើ​ជា​អ្នក​ឆ្ងល់​ម្នាក់ផងដែរ!

2. បាត់ដំបង - ខែ​ឧសភា 28, 2010

ស្មានតែបងមកជួយឆ្លើយ។ ការពិតមកឆ្ងល់ដូចខ្ញុំដែរ។ ឬក៏បងដឹងហើយធ្វើជាឆ្ងល់?

3. kooms - ខែ​ឧសភា 28, 2010

មិន​ដឹង​មែន​នឹងណា… បើ​ដឹង​ជួយ​ឆ្លើយ​ហើយ!

4. មេឃា - ខែ​ឧសភា 28, 2010

នេះខ្ញុំជួយឆែករកនិយមន័យថា តាមវចនានុក្រមសម្តេចជួនណាត…

រូបិយ រូបិយៈ បា.; សំ. ( ន. ) (រូបិយ; រូប្យ) ប្រាក់; ប្រាក់​ឬ​មាស​ឬ​លោហ​ជាតិ​មាន​ទង់​ដែង​ជាដើម​ដែល​មាន​រូប​សណ្ឋាន​ឬ​ត្រា​ជា​គ្រឿង​សម្គាល់ សម្រាប់​ចាយ​រាល់​ប្រទេស; ទោះ​វត្ថុ​ដទៃ​ក្រៅ​ពី​ប្រាក់​មាស​និង​លោហ​ជាតិ ដែល​រដ្ឋ​បាល​ក្នុង​ប្រទេស​នីមួយ​ៗ​បញ្ញត្ត​ឲ្យ​ប្រើ​ជា​របស់​សម្រាប់​ចាយ​ជា​ជំនួស​ប្រាក់​មាស ដូច​យ៉ាង​ធន​បត្រ​ដែល​ប្រើ​ក្នុង​សម័យ​សព្វ​ថ្ងៃ​នេះ​ក៏​ហៅ រូបិយៈ បាន​ដែរ ។

រូបិយ​ប័ណ្ណ (រូប៉ិយៈប័ន) រូបិយ​វត្ថុ​ជា​ក្រដាស, ក្រដាស​ជា​តំណាង​រូបិយ​វត្ថុ​នៃ​ប្រទេស​នីមួយ​ៗ ។ រូបិយ​ប្រភព ប្រភព​នៃ​រូបិយ ។ រូបិយ​ម័យ ឬ–វិការ (រូប៉ិយ៉ៈ–) ដែល​ធ្វើ​ដោយ​ប្រាក់, ដែល​យក​សាច់​ប្រាក់​ធ្វើ ។ រូបិយ​សម្ភព កំណើត​រូបិយៈ ។ រូបិយ​សំវោហារ (រូប៉ិយៈស័ងវោហា) ការ​ទិញ​ដូរ​ដោយ​រូបិយៈ, ការ​ចាយ​វាយ​រូបិយៈ ។ល។ –យៈ

តែបើខ្ញុំដឹងតាមរយៈសាស្រ្តាចារ្យនីតិធនាគារវិញ គាត់បកស្រាយថា «រូបិយប័ណ្ណ» សំដៅដល់ ប្រាក់បរទេស ដូចជា ដុល្លាអាមេរិក បាត…

សម្រាប់ រូបិយវត្ថុ សំដៅដល់ ប្រាក់ជាតិ ជាក់ស្តែង សម្រាប់កម្ពុជា គេនិយាយថា រូបិយវត្ថុរបស់ប្រទេសកម្ពុជា គឺ «រៀល»…

សង្ឃឹមថា នឹងមានប្រយោជន៍…

5. វិចិត្រ - ខែ​ឧសភា 28, 2010

ខ្ញុំ​គិត​ថា៖
រូបិយវត្ថុ = money = … អាចជា​អ្វី​ក៏​បាន​តែមាន​តំលៃ​អាច​ទិញ​រឺ​ប្ដូរ​យករបស់​របរ​បាន

រូបិយប័ណ្ណ = currency= សន្លឹកលុយ លុយកាក់​ លុយសេន … ដែល​យើង​ចាយតំនាង​អោយ​រូបិយវត្ថុ

6. ពិសិដ្ឋ - ខែ​ឧសភា 29, 2010

បើតាមខ្ញុំយល់ឃើញវិញ
រូបិយប័ណ្ណ សំដៅលើក្រដាសប្រាក់ដែលយើងចាយវាយ
រូបិយវត្ថុ សំដៅលើមាសដែលតំកល់នៅធនាគារស្វីសឯណោះ។
រូបិយប័ណ្ណ មានតំលៃ កាលណារូបិយវត្ថុត្រូវបានបន្ថែមនៅធនាគារស្វីស។

7. sambatt - ខែ​ឧសភា 29, 2010

រូបិយប័ណ្ណ គឺសន្លឹកក្រដាស់់ សំរាប់់ចាយវាយជំនួសមាសប្រាក់់
ដែលគេមិនអាចចាយវាយបានស្រួលដូចក្រដាស់។
រូបិយវត្ថុគឺវត្ថុដូចជាមាស និងប្រាក់់ដែលអាចដូរជារូបិយប័ណ្ណ។យល់់តាម
ពិសិទ្ធដែរ។

8. បាត់ដំបង - ខែ​ឧសភា 29, 2010

ចឹងញុមរើសចំលើយមួយណាទៅហ្ន? ចាំមើលតិចទៀតសិនមើល ក្រែងលោហ៏មានវាចារផ្សេងពីនេះ

9. មេឃា - ខែ​ឧសភា 31, 2010

ខ្ញុំឃើញរូបភាពភ្ជាប់មកជាមួយទើបទាញនិយមន័យតា​មនីតិធនគារ… ពាក្យនេះអាចនឹងមានន័យផ្សេងប្រសិនបើវាត្រូវបានគេយកមកប្រើប្រាស់ក្នុងវិស័យផ្សេងគ្នា…

10. Mongkul Reth - ខែមិថុនា 21, 2011

រូបិយវត្ថុ និងរូបិយប័ណ្ណ គឺជាហិរញ្ញវត្ថុមួយដែលត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ទូទៅសំរាប់ការដោះដូរទំនិញ ឬសេវាកម្ម និងអាចប្រើប្រាស់ជាមូលដ្ឋាន ក្នុងការវាយតំលៃទំនិញផ្សេងៗ និងអាចរក្សាទុកធ្វើ ជាទ្រព្យសម្បត្តិ។

-រូបិយវត្ថុ ៖ សំដៅចំពោះលុយ សំរាប់សំគាល់ជាតិណាមួយ។​ឧ. ប្រាក់រៀល គឺជា រូបិយវត្ថុរបស់ប្រទេសកម្ពុជា តែបើសិនជានៅប្រទេសផ្សេង គេចាត់ទុក ប្រាក់រៀល ជារូបិយប័ណ្ណ។

11. ទិត្យសុវណ្ណរតនៈ - ខែតុលា 14, 2011

រូបិយវត្ថុ គឺសំដៅលុយក្នុងស្រុក របស់ប្រទេសជាតិណាមួយ ។ឧទាហរណ៏ ប្រទេសបារាំង លុយរូបិយវត្ថុ គឺលុយ អ៊ីរ៉ូ ហើយចំណែក រូបិយប័ណ្ណ វិញគឺសំដៅលុយក្រៅស្រុក ។ឧទាហរណ៏ នៅក្នុងប្រទេសបារាំងរូបិយវត្ថុ គឺលុយ អ៊ីរ៉ូ ចំណែក​លុយ រៀល ដុល្លា បាត យ៉េន…….។ល។ (គឺរូបិយប័ណ្ណ)។
ហើយវាខុសគ្នា​ ត្រង់រូបិយវត្ថុ ជាលុយក្នុងស្រុក រូបិយប័ណ្ណជាលុយក្រៅស្រុក។
បើនិយាយពីទំនាក់ទំនងវិញ គឺវាអាចធ្វើអាចធ្វើចរាចរណ៍លើទីផ្សារដូចគ្នា​ គ្រាន់តែរូបិយវត្ថុភាគច្រើនគេធ្វើចរាចរណ៏ក្នុងស្រក ចំណែករូបិយប័ណ្ណវិញ ភាគច្រើនគេសំរាប់ចរាចរណ៏លើទីផ្សារពិភពលោក។ឧ.ដូចជាយើងយកលុយរៀលទៅដូរយកដុល្លាអាមេរិច (រូបិយប័ណ្ណ)ដើម្បីទៅទិញទំនិញបរទេសយកមកលក់ក្នុងស្រុកខែ្មរ។

12. លីឆេង - ខែមិថុនា 16, 2014

លីឆេង : តាមការយល់របស់ខ្ញុំ
រូបិយវត្ថុ គឺសំដៅលើទ្រព្យទាំងឡាយណា ដែលគេទទួលស្គាល់ជាទូទៅ សម្រាប់ទូទាត់ថ្លៃទំនិញ និង សេវា ឬ សម្រាប់សងបំណុល។ តាមរយៈ ការកំណត់ន័យខាងលើ គេអាចសម្គាល់បានថា រូបិយវត្ថុ មិនត្រូវត្រឹមតែជា ក្រដាសប្រាក់ប៉ុណ្ណោះទេ ប៉ុនែ្តវាអាចជាទំនិញ ដូចជា អង្ករ ក្រណាត់ សែ្បកសត្វ ដែលត្រូវបានគេទទួលស្គាល់ជាទូទៅសម្រាប់ដោះដូរគ្នា និង រូបិយវត្ថុអាចជាលោហធាតុមានតម្លៃ រួមមាន មាស និង ប្រាក់ជាដើម។
សម្រាប់ន័យចង្អៀត រូបិយវត្ថុ សំដៅលើក្រដាសប្រាក់ ឬ កាក ដែលបោះផ្សាយ ឬ ចេញផ្សាយដោយធនាគារកណ្តាលនៅក្នុងប្រទេស យើង។ ដោយឡែក ពាក្យ រូបិយប័ណ្ណ សំដៅទៅលើ ក្រដាសប្រាក់ ឬ កាក ដែលបោះផ្សាយដោយធនាគារកណ្តាលបរទេស ដូចជា ប្រាក់បាត ប្រាក់ដុង ប្រាក់ដុល្លារ ប្រាក់អឺរ៉ូ ជាដើម។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: