jump to navigation

Call មក​បង​ពេល​គេ​បោះ​បង់​អូន VS បង​កុំ​ Call មក​អូន​ឈប់ស្តាយ ខែតុលា 4, 2010

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ.
trackback

ឬ​ក៏​សាង​ចេញ​ពី​រឿង​ពិត​? នៅ​ពេល​បាន​ស្តាប់​បទ​ប្រុស​​ដែល​ច្រៀង​ដោយ​ លោក​ ព្រាប​ សុវត្ថិ មាន​អារម្មណ៍​ថា​ចូល​ចិត្ត និង អាណិត​មនុស្ស​ប្រុស​ម្នាក់​នោះមែនទែន (បើ​មាន​រឿង​អញ្ចឹង​កើត​ឡើង​ពិតមែន) តែ ​បន្ទាប់​ពីបាន​ស្តាប់​ការ​ឆ្លើយ​តប​ម្តង​មួយ​ឃ្លាៗ​របស់ភាគិ​ខាង​ស្រី​ធ្វើ ​ឲ្យ​ គិត​ថា​រឿង​រ៉ាវ​គ្រប់​បែប​យ៉ាង ទះ​ដៃ​តែ​ម្ខាង​វា​មិន​ឮទេ មាន​ហេតុ​មាន​ផល!

បទ: Call មក​បង​ពេល​គេ​បោះ​បង់អូន/ ច្រៀង​ដោយ: ព្រាប សុវត្ថិ / និពន្ធ​ទំនុក​ច្រៀង: សុខ ចាន់​ផល / ផលិត​កម្ម​រស្មី​ហង្សមាស វ៉ុល 416

បទ: បង​កុំ​ Call មក​អូន​ឈប់ស្តាយ / ច្រៀង​ដោយ: ឌី ច័ន្ទ​សុវណ្ណា/ និពន្ធ​ទំនុកច្រៀង: អរុណរ៉ាម មនោឫទ្ធិ/ M.A. Records

ពោល “បង​មិន​អាច​ឃាត់​បាន​ទេ ព្រោះ​អូន​បាន​សម្រេច​ចិត្ត​ហើយ តែ​អូន​ត្រូវ​ដឹង បង​នៅ​តែ​ស្រឡាញ់​អូន ស្រឡាញ់​រហូត បើ​គេ​ធ្វើ​បាប​អូន ឬ​ក៏​បោះ​បង់​អូន អូន”

“អាឡូ! …. អាឡូ! បើ​សិន​ជា​អាច​សូម​បងកុំ​ Call មក​ខ្ញុំទៀត ព្រោះ​ខ្ញុំ​មាន​គេ​ហើយ ពី​មុន​បង​មាន​អូន​ ហេតុ​អី​បង​មិន​ចេះ​ថែ​រក្សា ពេល​អូន​មាន​គេ​នៅ​ក្បែរ​ ទើប​បង​ចាប់​អារម្មណ៍”

————————————————

អូន​ជ្រើស​យក​គេ​ហើយ អូន​អ្ហើយ​បង​នៅ​ឯកោ ស្នេហ៍​យើង​សល់​ស្រមោល តែ​បង​នឹង​ប្រឹង​រក្សា
អូន​ជ្រើស​យក​រូប​គេ ដឹង​ទេ​មក​ពីហេតុ​អ្វី? ព្រោះ​​ឆ្អែត​នឹង​ប្រុស​ថ្លៃ ឲ្យ​ស្រី​រង​ទឹក​នេត្រា

ចង់​ឲ្យ​ដឹង​នៅ​ស្រឡាញ់អូន នៅ​ចាំ​ស្ងួន​គ្រប់​វេលា នេះ​ហើយ​ជា​ស្នេហា ដែល​បង​មាន​ចំពោះ​អូន ។
អ្នក​ស្តាប់​មិន​ធ្លាប់​ដឹង​រឿង​យើង គេ​ច្បាស់គិតអូន​សាវា តើ​កំហុស​អ្នក​ណា ម្តេច​បង​មិន​គិត​ឲ្យ​ច្បាស់?

ព្រោះ​មិន​ទុក​ចិត្ត​គេ មាស​មេ​បង​សែន​បារម្ភ​ បើគេ​ធ្វើ​ឲ្យ​យំ​ សូម​ Call ប្រាប់​បង​ណា​អូន
គេ​ផ្តើម​ស្រឡាញ់​អូន ក្រោយ​ពេល​បង​មាន​អ្នក​ផ្សេង ពេល​នេះ​បង​ហួងហែង​ បារម្ភពីអូន​ខ្លាំង​ម្ល៉េះ?

ព្រោះ​មិន​អាច​មើល​ឃើញ​ចិត្តគេ ទើប​បង​ខ្លាច​គេ​បោក​ស្ងួន បើ​គេ​ធ្វើ​បាប​អូន អូន​អាច​ហៅ​បង​គ្រប់ពេល ។
បង​ថាមើល​មិន​ឃើញ​ចិត្ត​គេ តែអូន​ឃើញ​ចិត្ត​បង​ច្បាស់ បងជាមនុស្ស​បោក​ប្រាស់​ ចិត្ត​ស្មោះ​មិន​ស្មើ​​គេ​ឡើយ ។

កុំ​ភ្លេច Call មក​បង​បើ​សិន​គេ​បោះ បង់​រូប​អូន បង​នៅ​ស្ម័គ្រ​ខ្លួន រង់​ចាំ​ស្ងួន​ឈប់​ស្រឡាញ់គេ
អូន​មិន​ Call រក​បង​ព្រោះ​ពេល​នេះអូន​មិន​ឈឺចាប់ ហើយ​អូន​ចង់​ប្រាប់​ គ្មាន​ថ្ងៃ​នឹង​ត្រឡប់ក្រោយ

សូម​​ចង​ចាំ​ថា​ អូន​នៅមាន​រូប​បង​ក្រៅពីមាន​រូប​គេ ដែល​តែង​នៅ​ក្បែរ​ពេល​អូន​ត្រូវ​ការ ។
គេ​ចេះ​មើល​​ថែរក្សា​ស្នេហ៍ មិនដូច​បង​ស្មាន​ឡើយ ហួស​ហើយ​បង​អឺយ​គួរបំភ្លេច​ចោល ។

កុំ​ភ្លេច Call មក​បង ពេល​ដែល​គេ​បោះ​បង់​រូប​អូន ត្រូវ​ចេះ​ថែរ​ខ្លួន​ពេល​ដែល​គ្មាន​បង​នៅ​ថែរក្សា
អូន ​ មិន​​ Call រក​បង​ព្រោះ​ពេល​នេះអូន​មិន​ឈឺចាប់ ទោះ​បង​រ៉ាយរាប់​ក៏អូន​មិន​អាណិត​ដេញ​ដោល

លេខ​ទូរស័ព្ទបង​មិន​ប្តូរ​ឡើយ ចាំ​អូន​ Call មក​ណា គ្រប់​ពេល​ឯកា​អូន​អាច​ Call បង​ណា​អូន ។
លេខ​ទូរស័ព្ទ​បង ទោះ​មិន​ប្តូរ ក៏អូន​ចុច​លុប​ចោល មិនចង់ឃើញ​ស្រមោល​ស្នេហ៍អតីត ឈឺចាប់ ។

“នឹក​ដល់​បង​ផង​នៅ​ពេល​ដែល​អូន​ពិបាក​ចិត្ត ហើយ​បើ​ជា​អាច បង​ចង់​ក្លាយ​ជាមនុស្ស​ដែល​អូន​ស្រឡាញ់ម្តង​ទៀត តើហ៍បាន​ទេ?”

“ឈប់ខលអូនទៅ កុំនឹកអូនអី ហើយបើអាច អូនចង់អោយបងថែអ្នកថ្មីអោយល្អ កុំដូចអូន  តើបានទេ?”

Source: http://blog.ckvirya.com/

មតិ»

1. SOKHEANG - ខែតុលា 4, 2010

ដល់​ក!!!!

2. សុភ័ក្ត្រ - ខែតុលា 6, 2010

អ្នក​តែង​បទ​ស្រី​នឹង​នៅ​ផលិតកម្ម​ណា? ដូច​អត់​ដូច​ចម្រៀង​អី​តិច​សោះ និយាយ​យក​ៗ​ម៉េច​មិន​ដឹង​ទេ

-:-បាត់ដំបង-:- - ខែតុលា 6, 2010

នៅផលិតកម្មបៅប្រូដាក់សិន ណាបង!

សុភ័ក្ត្រ - ខែតុលា 6, 2010

ផលិតកម្ម​ស្អី? មិន​ដែល​ឮ

ឧត្តម - ខែតុលា 7, 2010

😆

3. -:-បាត់ដំបង-:- - ខែតុលា 6, 2010

ហាសហាស អឹមនោះអី?

សុភ័ក្ត្រ - ខែតុលា 6, 2010

ឡាបល់​យក៍ ស្រុក​​ញុំ​ចេះ​តា​បៀម ដល់​បៅ​ចឹង​ឯង​ចង់​ឆ្ងល់ 😛

-:-បាត់ដំបង-:- - ខែតុលា 6, 2010

😀

4. សាយ័ន្ត - ខែតុលា 8, 2010

បើកុំតែបទចម្លងពីយួន កុំអីមិនដឹង គេចូលចិត្តប៉ុន្នាទេ! ហេហេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: