jump to navigation

ខកចិត្ត Best of the Best 2011 ខែ​មីនា 27, 2011

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ, ព័ត៌មាន, រិះគន់, សង្គម, អារម្មណ៏ខ្ញុំ.
trackback

មិនថាឆ្នាំណាឬឆ្នាំណាទេ អោយតែការប្រគុំតន្រ្តីរបស់រស្មីហង្សមាស គឺខ្ញុំតែងតែទៅរហូត ទោះបីជារវល់យ៉ាងណាក៏ដោយ។ សំរាប់ឆ្នាំនេះ ទោះជាមាន រឿងខ្លះៗទាក់ទងនឹងហង្សមាស ដែលធ្វើអោយខ្ញុំមិនសប្បាយចិត្តក៏ដោយ ក៏ខ្ញុំនៅតែទៅចូលរួមទស្សនាដដែល ព្រោះតែទិញសំបុត្ររូចហើយ។ ជារៀងរាល់ការប្រគុំតន្រ្តីរបស់រស្មីហង្សមាស ខ្ញុំតែងតែហ៊ោរកញ្ជៀវទៅតាមសំលេង បទភ្លេង នឹង ក្បាច់រាំពិសេសៗរបស់តារាទាំងនោះ ជាពិសេស គឺ តារាក្នុងដួងចិត្តខ្ញុំ គឺលោក ព្រាបសុវត្ថិ។ ប៉ុន្តែឆ្នាំនេះគឺខុសពីការរំពឹងទុករបស់ខ្ញុំដាច់ស្រលះ ។ និយាយអោយចំ គឺការប្រគុំតន្រ្តីឆ្នាំនេះ អន់តែម្តង ។ អន់ត្រង់ណា? គឺអន់ត្រង់៖

  • ការរៀបចំឆាកល្ហរល្ហេវ គ្មានអារម្មណ៏ទាក់ទាញ សូម្បីតែហ៊ោរក៏គ្មានអារម្មណ៏ផង
  • ភ្លើងហ្វារបាញ់ចំមុខខ្លាំងពេក ធ្វើអោយឈឺភ្នែក និង មិនអាចមើលតារាសំដែងបាន
  • សំលេងមេក្រូកុងពេញកន្លែង ហើយ ពេលខ្លះមេក្រូអត់ស្រូបសំលេងទៀត
  • អ្នកចំរៀងស្រែកលែងសូវបានដូចមុន ហើយអត់លឺ មិនដឹងថាច្រៀងអីខ្លះ លឺតែភ្លេង
  • អ្នកចំរៀងអត់ច្រៀងផ្ទាល់ ភាគច្រើនចាក់ ហើយធ្វើមាត់ម្ហបៗៗ ដូចត្រីកន្ទុយ៣
  • គ្មានការប្រគុំភ្លេងផ្ទាល់ទេ គឺដូចច្រៀងការ៉ាអូខេចឹង (លើកលែងតែបទ Calltune ច្រៀងដោយព្រាបសុវត្ថិ)
  • ឧបករណ៏បំពងសំលេងលឺមិនពិរោះដូចមុន រ៉ែៗៗ ស្តាប់មិនបាន

ប៉ុន្តែមានចំនុចមួយទៀតដែលខ្ញុំ និង អ្នកទស្សនាដទៃទៀត មិនអាចទទួលយកបានទាល់តែសោះនោះ គឺ មានការលើកយកបទ កំលោះសាឡាឡា និង បទ មកធ្វើអី ដែលនរណាៗក៏ស្គាល់ថាវាជាបទដែលយើង បានចំលងពីប្រទេសសៀម មកច្រៀង ការពីមុន(ឥលូវបំភ្លេចចោលទៅ) ស្រាប់តែ លោក ឆន សុវណ្ណរាជ និង កញ្ញា ពេជ្រ សោភា យកមកច្រៀងនិង រាំយ៉ាងគគ្លើននៅលើឆាក ។ ប្រហែលជាគាត់គិតថាពួកយើងពេញចិត្តហើយមើលទៅ? តែការពិត តាមដែលខ្ញុំស្តាប់អ្នកទស្សនាជាច្រើននៅជិតខ្ញុំ គេបាននិយាយថា ហេតុអី ក៏លើកបទនេះមកចឹង? ឬស្មានតែគេមិនដឹងថាបទនេះច្រៀងដោយតារាចំរៀងសៀមរូបណា? សូម្បីតែក្មេងក៏វាដឹងដែរ ទោះជាខំកាឡៃភ្លេងក៏ដោយ។ ប៉ុន្មានថ្ងៃនេះ ហង្សមាសបានរងមុខយ៉ាងអាម៉ាស់ ដោយសារគេរិះគន់ អំពីរឿងយក បទចំរៀង ស្យាមស្រុកញញឹម មកចំលង ហើយច្រៀង ស្រាប់តែ ខនសឺតនេះ មានរឿងចឹងទៀតទៅ ធ្វើអោយខ្ញុំ អស់ទឹកចិត្ត និងសោកស្តាយ ក្នុងការគាំទ្រ អស់រយះពេលជាច្រើនឆ្នាំមកនេះ។

ជាចុងក្រោយគ្មានអ្វី និយាយទៀតទេ ព្រោះ វាហាក់បីដូចជាដដែល ទៅហើយចំពោះ ការអោយយោបល់ទៅកាន់រស្មីហង្សមាស ដោយសារតែក្នុងភូមិយើងនេះ បានរិះគន់ និង អោយយោបល់យ៉ាងចាស់ដៃ ទៅលើផលិតនេះ។ សង្ឃឹមថា រស្មីហង្សមាសនឹង ពិចារណា សារជាថ្មី

មតិ»

1. Long - ខែ​មីនា 27, 2011

ហិហិ! តែទោះជាយ៉ាងណាផេនដានៅតែពេញចិត្តហង្សមាសជានិច្ច! ព្រោះ​មានតែផលិតកម្មនេះទេ សព្វថ្ងៃនេះដែលអាច​ជួយលើក​តម្កើងវិស័យសិល្បៈ​យើងបាន! ត្រង់នេះ​មិនមែនមានន័យថា​ផេនដាលើកតម្កើងវិស័យចំលង​ចំរៀង​បរទេសទេសទេ តែឃើញពីចំនុចល្អរបស់ហង្សមាស​ដែល​ផលិតកម្ម​ផេ្សងមិនអាចទាន់ធ្វើបាន គឺសំលេង ការថត ការជ្រើសរើសកន្លែងថត និង​តារា​ចំរៀងដែល​ពោរពេញដោយសមត្ថភាពដែលការច្រៀង និងរាំ។ ឯរឿង​ចំលងវិញ ផេនដាមិនសូវខ្វល់ប៉ុន្មានទេ ព្រោះ​យើងមិន​អាចបន្ទោស​ហង្ស​មាសទាំងស្រុងបានទេ នេះមកពីទីផ្សារសុ្រកខ្មែរតំរូវអោយធ្វើបែបនេះ! ឯរឿងចំលង​បទថៃវិញ មិនសូវខ្វល់ផង ព្រោះយើង​រស់នៅលើពិភពលោកតែមួយ ហើយចំរៀង​បង្កើតមក​កំដរជីវិតមនុស្ស​ ហើយអីចូលចិត្តឈ្លោះគ្នារឿងនឹងម្លេះ! មួយវិញ​ទៀត ឃើញផលិតកម្មជាច្រើនយកបទថៃមកចំលងដែរ តែមិន​ដែល​ឃើញយក​រិះគន់សោះ! ហិហិហិហិហិហិហិហិ ផេនដាអស់យោបល់​ហើយ!

2. ពន្លក - ខែ​មីនា 27, 2011

ផេនដា​ខ្ញុំ​គាំ​ទ្រ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រសិន​បើ​យើង​អា​ច​កាត់​បន្ថយ​ការ​ចំលង​ពី​គេ ពី​ថៃ រឹត​តែ​ល្អ នេះ​ជា​យោបល់​ខ្ញុំ​។

3. ភារៈ - ខែ​មីនា 28, 2011

Long និយាយត្រូវ តែខ្ញុំក៏គាំទ្រគំនិតពន្លកដែរ 😛 😛

4. Samady KS - ខែ​មីនា 28, 2011

សម្រាប់​ខ្ញុំ​មិន​សូវ​អី​ទេ​! ទោះ​ចម្លង ឬ​មិន​ចម្លង​ក៏​ខ្ញុំ​​ជៀស​មិន​ផុត​ពី​ចូល​រួម​ស្ដាប់​ប្រសិន​បើ​មាន​បទ​ថ្មី! ចំនែក​រឿង​ចម្លង ឬ​មិន​ចម្លង​គឺ​សំ​ខាន់​បំផុត អាស្រ័យ​ទៅ​លើ​ការ​គ្រប់​គ្រង​ច្បាប់​ក្នុង​ស្រុក​ប៉ុណ្ណោះ ខ្ញុំ​ជឿ​ថា ហង្សមាស​ក៏​មាន​​គំនិត​ មិន​ចង់​ចម្លង​គេ​ដែរ ប៉ុន្តែ​សួរ​ថា​ បើ​ពួក​គាត់​​ធ្វើ​បទ​ខ្លួន​ឯង តើ​អាច​រក្សា​កម្មសិទ្ធិ​បញ្ញា​ជូន​គាត់ ឬ​អត់? ដូច​នេះ​​មាន​តែ​ទៅ​​តាម​អ្វី​ៗ​ដែល​កំពុង​កើត​មាន​ទៅ​ចុះ «​យើង​ចម្លង​គេ គេ​ចម្លង​យើង» ហេ​ហេ​ហេ

5. សុផា - ខែ​មីនា 28, 2011

បងៗណាចេះធ្វើអោយទូរស័ព្ទsymbian s60 អានអក្សរខ្មែរបានសូមរក
ប្រូក្រាម​Easy GDR Creater មកប្រើមើល៍ក្រែងបានអីពីព្រោះខ្ញុំអត់
ចេះធ្វើ បើធ្វើបាន​សូមប្រាប់ខ្ញុំផង។

6. អែម ចាន់​បុទុំ - ខែ​មីនា 28, 2011

តាមពិតបទ Calltune របស់ ព្រាប សុវត្ថិ គឺមិនមានឈ្មោះក្នុងការច្រៀង Best of the Best 2011 ទេ តែដោយសារការសំនូមពរ ច្រើនទើបច្រៀងឱ្យស្តាប់អ៊ីចឹងហើយ គឺស្តាប់ទៅពិតៗ ។ ថ្ងៃក្រោយបើទៅមើលទៀត បបួលគ្នីគ្នាសំនូមពរ​ឱ្យច្រៀងផង …..ចំនែកបទ របស់សាពូន ចាក់សុទ្ធតែម្តង 😀

-:-បាត់ដំបង-:- - ខែ​មីនា 28, 2011

បាទ ចឹងហើយបានខ្ញុំចង់និយាយថា ច្រៀងផ្ទាល់ និង ប្រគុំផ្ទាល់ ស្តាប់ទៅពិរោះ។ ចំនែកសាពូនមីដាដាវិញ ចប់សេចក្តីហើយ ចាក់សុទ្ធតែម្តង។

7. ក្មេងស្រែ - ខែ​មីនា 28, 2011

ទៅណាមកវិញរិះគន់គេ (ដូចខ្ញុំ) ចឹង យ៉ាត់តាគេដាក់ប៉ុស្តិ៍យាម អោយ​តា​ឃើញ​មុខ គេឃាត់​លែងអោយចូល!

-:-បាត់ដំបង-:- - ខែ​មីនា 28, 2011

ក្នុងន័យស្ថាបនាតើ 😀

8. វិសាល - ខែ​មីនា 28, 2011

យ៉ាប់ដល់ថ្នាក់នឹងផង! អត់បានទៅមើលនឹងគេ កុំអីបានខកចិត្តនឹងគេដែរ 😀

9. រតនា - ខែ​មីនា 29, 2011

ខ្ញុំគិតថាវាមិនទាន់ដល់ថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ។ បើសិនជាផលិតកម្មរស្មីហង្សមាសចេះមានគំនិតតែងបទភ្លេងថ្មីៗច្រើនវិញ ខ្ញុំប្រាកដជាគាំទ្រមិនខាន តែបើរស្មីហង្សមាសនៅព្រងើយកន្តើយ មិនព្រមធ្វើបទថ្មីៗទេនោះ ខ្ញុំប្រហែលជាអស់អារម្មណ៍នឹងគាំទ្រហើយ ដូច្នេះសូមរស្មីហង្សមាសយល់ដល់អារម្មណ៍ទស្សនិកជន ដែលចង់ស្ដាប់បទថ្មីៗផង សូមអរគុណ។

10. ម៉ន - ខែ​មេសា 4, 2011

ហង្សមាសធ្វើអីចឹងក៏នៅតែរកលុយបាន ចាំបាច់ទៅខ្វល់តែងបទខ្លួនឯង ។ ហង្សមាសបានល្បីរហូតដល់ថ្ងៃនេះព្រោះយកបទពីគេ លុះណាតែប្រជាជនខ្មែរឈប់ទិញរបស់ហង្សមាសដែលចម្លងពីគេ ទើបហង្សមាសតែបទខ្លួនឯង ។ ខ្ញុំឈប់ទិញរបស់ហង្សមាស់តាំងតែពីឆ្នាំ២០០៥ ។ អ្នកប្រគំតន្ត្រីមានស្នាដៃល្អ តែអន់ត្រង់ចំឡងបទគេ នេះមិនអាចបន្ទោសអ្នកណាម្នាក់ទេ ។ កាលបងខ្ញុំនៅរកស៊ីលក់ស៊ីឌី និងឌីវីឌី គាន់មិនលក់របស់ចម្លងទេ គឺលក់តែថាស់ពិតពីក្រុមហ៊ុន ទីបំផុតគាត់មិនអាចរកស៊ីបាន ព្រោះខ្មែរយើងទិញតែរបស់ចម្លងព្រោះវាថោក ។ ១០០០នាក់ចូលចិត្ត ពីរបីនាក់មិនចូលចិត្ត មិនឈឺក្បាលហង្សមាសទេ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: