jump to navigation

ប្រវត្តិ​ស្ទឹង​សង្កែ ខែសីហា 13, 2012

Posted by បាត់ដំបង in ចំនេះដឹង, ពីនេះពីនោះ, ព័ត៌មាន.
Tags: , , , , , , , , , ,
trackback

ស្ទឹង​សង្កែ ជាស្ទឹងដ៏សំខាន់ហូរកាត់ ទីប្រជុំជនបាត់ដំបង។ ស្ទឹងនេះ មានប្រភពនៅភ្នំទឹកព្រិល ដែលជាភ្នំខ្ពស់មួយនៅត្រង់តំបន់ ប៉ៃលិន ដែលគេហៅថា ស្រុកលើ មានស្ទឹងអូរតូចៗ ជាច្រើនហូរចាក់មក ដូចជា អូរក្បាលក្របី អូរគគីរ ស្ទឹងក្រញូង អូរស្ពាន អូរត្រែង អូរអណ្តូង ស្ទឹង​កំពង់គល់ ។ល។

កាលដើមឡើយ នៅប្រមាណ ៣គ.ម ខាងត្បូងទីប្រជុំជនបាត់ដំបង ស្ទឹងសង្កែ​ហូរបែកជាពីរ គឺ អូរដំបង និង អូរសង្កែ ។ តែក្រោយមក គេបានចាត់ចែង ទប់ស្ទឹង អូរដំបងនេះ ដើម្បី អោយទឹកហូរ មកតែមួយផ្លូវ តាមស្ទឹងដដែលដែលហូរកាត់ ទីប្រជុំជនបាត់ដំបង។

តាមសេចក្តីដំណាលរបស់ចាស់ទុំមុនៗ មកនិយាយថា ស្ទឹងសង្កែ កាលពីដើមជាស្ទឹងតូច មួយមានទទឹងប្រហែល ៤ទៅ៥ម៉ែត្រ ត្រង់មុខវត្តសង្កែ ហើយមានដើមសង្កែមួយដុះទេរទៅត្រើយម្ខាង។ គេដើរលើដើមសង្កែនោះឆ្លងស្ទឹងបាន បានជាដីត្រង់នោះគេហៅថា គុម្ពសង្កែ ៗ។ តមកគេបានសាង វត្តនេះឡើងហៅថា វត្តសង្កែ ។​​ ឯតួស្ទឹងធំសំរាប់បាត់ដំបង គឺស្ទឹងនៅត្រង់ ភូមិអូរដំបង សព្វថ្ងៃនេះបានជានៅខាងចុងស្ទឹងនេះ គេហៅថា ស្ទឹងចាស់ គឺនៅត្រង់ ភូមិស្ទឹងចាស់ 


ក្នុងឱកាសដែលទប់ស្ទឹងនេះ គេធ្វើទំនប់ត្រង់ស្ទឹងបែកក្បែរ វត្តខ្វែង ប៉ុន្តែទប់មិនជាប់ ចេះតែបាក់ជាច្រើនដងច្រើនគ្រា។ ទើបពេលក្រោយ គេយកទូកថ្វែ ធំមួយមកដាក់ទទឹងព្រែក ហើយដាក់ដីធ្វើជាទំនប់។ មានចាស់ៗភាគច្រើន ដែលបានចាំរឿងរ៉ាវនិយាយតៗគ្នាមកថា គេធ្វើពិធីបួងសួង ដោយសំលាប់ស្ត្រី មានគភ៌ម្នាក់ បួជាវត្ថុសក្តិសិទ្ធិ ដែលរក្សាទំនប់នេះផង។ ត្រង់នេះហៅថា ព្រែក​ពណ្ណរាយ

មានចាស់ទុំមួយពួកទៀត បាននិយាយថា គេបានធ្វើកូនសាលាតំកល់បដិមាបីអង្គ គឺព្រះពុទ្ធរា ព្រះហស្ថ ១អង្គ ព្រះពុទ្ធប្រក់នាគ ១អង្គ និងព្រះនរាយណ៏ ១អង្គ នៅក្បែរទំនប់នោះ។
តាំងពីថ្ងៃនោះមក ទំនប់ក៏លែងបាក់ ទឹកស្ទឹងក៏ហូរតាមស្ទឹងបាត់ដំបង កាន់តែរីកធំឡើងៗ។ ស្ទឹងដែលហូរតាមអូរដំបងក៏កាន់តែរាក់តូចទៅៗ បន្តិចម្តងៗ។ នេះបើតាមឯកសាររបស់ ព្រះគ្រូ សិរីសត្ថា កែវសាង អនុគណៈ ស្រុកបាត់ដំបង បានពណ៌នា។

តាមឯកសារ បានសន្និដ្ឋានបានថា ទំនប់នេះ ប្រហែលជាសាងសង់មុន ឆ្នាំ ១៧៩៥ទៅទៀត។

(ដកស្រង់ចេញពីសៀវភៅ បាត់ដំបងសម័យលោកម្ចាស់ ទំព័រ ៣៩)

Advertisements

មតិ»

1. តា ម៉ាប់ - ខែសីហា 13, 2012

តើយល់យ៉ាងណាចំពោះត្រកូលអភ័យវង្សនេះ?

បាត់ដំបង - ខែសីហា 14, 2012

ត្រកូលអភ័យវង្សនេះហើយ ដែលធ្វើអោយបាត់ដំបង សៀមរាប ធ្លាក់ក្រោមការគ្រប់គ្រងរបស់សៀម ១សតវត្ស

តា ម៉ាប់ - ខែសីហា 14, 2012

តើពួកគេជាជនក្បត់ជាតិឬយ៉ាងណា?

2. បាត់ដំបង - ខែសីហា 16, 2012

បើមើលតាមប្រវត្តិសាស្រ្ត គឺចៅហ៊្វាបែន ពិតជាជនក្បត់ជាតិមែន!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: