jump to navigation

Avatar 2 Trailer (Exclusive) ខែសីហា 23, 2010

Posted by បាត់ដំបង in កំប្លែង, ពីនេះពីនោះ, ព័ត៌មាន.
1 comment so far
Advertisements

បុរសនិងផ្លែឈើ ខែកក្កដា 8, 2010

Posted by បាត់ដំបង in កំប្លែង, ពីនេះពីនោះ, ព័ត៌មាន.
8 comments

ខាងក្រោមនេះជាអត្ថបទដែលខ្ញុំដកស្រង់ពី វិបសាយ http://www.khmer365.com/ ដែលមើលទៅទំនងក៏យកមកចែកជួនអ្នកភូមិយើងមើលលេងទៅ។ ក្នុងនេះគេនិយាយពីការប្រៀបធៀប បុរសនិងផ្លែឈើ ដូចខាងក្រោម៖

បុរសអាយុ២០ឆ្នាំ : ដូចផ្លែដូង សំបកក្រាស សាច់តិច តំរូវការច្រើន តែមិនសូវមានអ្វីតបស្នងវិញ។
បុរសអាយុ៣០ឆ្នាំ : ដូចផ្លែធុរេន បន្លាមុតស្រួច មើលទៅគួរឲ្យខ្លាច តែសាច់វិញឆ្ងាញ់អស់ទាស់
បុរសអាយុ៤០ឆ្នាំ : ដូចផ្លែឪឡឹក មូលក្លំរមៀលលឿន ចាប់មិនបាន តាមមិនទាន់ តែសាច់ផ្អែមត្រជាក់ចិត្ត
បុរសអាយុ៥០ឆ្នាំ : ដូចផ្លែស្វាយពុំសែន ដែលមួយឆ្នាំផ្លែតែម្តងទេ បើដាក់ជីបំប៉នឲ្យផ្លែច្រើនដងដូចគេច្បាស់ជាងាប់ដើមមិនខាន
បុរសអាយុ៦០ឆ្នាំ : ដូចអំពៅដែលត្រូវបានគេគាបរួច អស់ទឹក អស់ជាតិ អស់មានអ្នកត្រូវការ ចេះតែក្រៀមស្វិតទៅជារៀងរាល់ថ្ងៃ តែកំលាំងចិត្តវិញគឺឡើងជិត៧៧០០% ឯណោះ 😛

ម៉ូយចាស់ និង​ម៉ូយថ្មី ខែសីហា 24, 2009

Posted by បាត់ដំបង in កំប្លែង.
24 comments

មីងឆយ ឃើញសេកនៅផ្ទះម៉ែយ៉ែម (បនស្រី) ចេះនិយាយបានច្បាស់ល្អ គាត់ ស្រឡាញ់ សេកនោះណាស់ ក៏សុំទិញវាពីម៉ែយ៉ែម មកចិញ្ចឹមនៅផ្ទះ ។ នៅពេលម៉ោងបាយកូនកំលោះរបស់គាត់ ចេញពីមហាវិទ្យាល័យមកផ្ទះ។ គ្រាន់តែឃើញ កូនកំលោះមកភ្លាម កូនសេកនោះស្រែក ថា៖ ម៉ូយថ្មីៗៗៗៗៗ…….។ លឺដូចនោះមីងឆយ ក៏មានការបារម្ភពីកូនរបស់គាត់ ខ្លាចវាខិលខូចក៏ហៅវា​មកស្តីប្រដៅ. .. “កូនស្តាប់ម៉ែ! កុំចេះតែដើរលេងស្រីផ្តេសផ្តាស ប្រយ័ត្នកើតរោគ ខំប្រឹងរៀនសូត្រ ហើយឯងក៏ គួរយក គំរូតាមឪឯង ….លឺអត់!!!?? “។ មីងឆយនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែប្តីគាត់ក៏ដើរមកដល់ល្មម។ ភ្លាមនោះសេកក៏ស្រែកថា៖ “ម៉ូយចាស់ៗៗៗៗ…..”

ចប់តែប៉ុណ្ណេះឯង

រួបអូនកាលពីអតីតកាលតើ!? ខែមិថុនា 13, 2009

Posted by បាត់ដំបង in កំប្លែង.
12 comments

គូសង្សាពីរនាក់ បានស្គាល់គ្នាអស់រយះពេល ជាច្រើនខែ មកហើយ។ថ្ងៃមួយ​ គូ សង្សា នេះគិតចង់ទុំមុនស្រគាល ហើយក៏ស្រុះស្រួលគ្នា ដោយប្រព្រឹត្តទៅនៅផ្ទះខាងស្រី។ គិតរួចអ្នកក៏នាំគ្នាទៅ ផ្ទះរបស់សង្សារស្រីនោះទាំងយប់ដោយអ្នកទាំងពីរមិនអា​ចទ្រាំ រងចាំបាន។ បុរសនោះក៏បានគេងជាមួយនារីនោះពេញមួយយប់។

ស្អែកឡើង ពេលក្រោកពីដំណេក បុរសនោះក៏មើលទៅជញ្ជាំងហើយឃើញ រូប បុរសម្នាក់ព្យួរនៅក្នុងបន្ទប់នោះ។ បុរសឆ្ងល់ក៏សួរនារីនោះ៖

–          រូបប្តីអូន

–          មិនមែនទេ (នារីឆ្លើយតប)

–          រូបសង្សារអូន

–          មិនមែនទេ (នារីប្រកែកម្តងទៀត)

–          រូបឪពុកអូន

–          នោះរឹតតែមិនមែនទៀតហើយ (នារីតបយ៉ាងរហ័ស)

–          បុរសនោះស្រែកគំហកយ៉ាងខ្លាំងថា៖ បើនេះមិនមែនប្តីអូន,​​ សង្សារអូន, ឳពុកអូន ចឹងរូបនេះជារួបអាណាគេ អ្ហា????!!!???

–          នារីធ្វើមុខញញឹមពព្រាយរួចឆ្លើយយ៉ាងទន់ភ្លន់ថា៖ នេះជារួបអូនកាលពី អតីតកាល ដែលមិនទាន់វះកាត់ប្តូរភេទ ។ ឥលូវអូនប្តួរភេទរួចហើយ!

–          !!!???!!!!