jump to navigation

អីយ៉ូយៗចង់ ខែ​មេសា 20, 2011

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ.
1 comment so far

ពេលដែល បានមើលចំរៀងនេះហើយ ធ្វើអោយខ្ញុំនឹកស្រណោះដីខ្មែរ និង បងប្អូនដែលរស់នៅទីនោះណាស់ (និយាយមែន!)។ មើលមុខគាត់មិនសូវដូចខ្មែរទេ​ តែគាត់ប្រឹងច្រៀងជាភាសាខ្មែរទៀត ទោះបីជាគាត់កំពុងរស់ក្នុងការគ្រប់គ្រងរបស់សៀមក៏ដោយ។ ប៉ុន្តែបទនេះ ខ្ញុំចាប់អារម្មណ៏ត្រង់ថា គាត់ច្រៀងច្បាស់ នឹង មានពាក្យខ្មែរ ច្រើនជាង បទខ្មែរសុរិនដ៏ទៃទៀត។ សូមសាកមើលសិនមើល មានអារម្មណ៏យ៉ាងណាដែរ?

Advertisements

ខកចិត្ត Best of the Best 2011 ខែ​មីនា 27, 2011

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ, ព័ត៌មាន, រិះគន់, សង្គម, អារម្មណ៏ខ្ញុំ.
12 comments

មិនថាឆ្នាំណាឬឆ្នាំណាទេ អោយតែការប្រគុំតន្រ្តីរបស់រស្មីហង្សមាស គឺខ្ញុំតែងតែទៅរហូត ទោះបីជារវល់យ៉ាងណាក៏ដោយ។ សំរាប់ឆ្នាំនេះ ទោះជាមាន រឿងខ្លះៗទាក់ទងនឹងហង្សមាស ដែលធ្វើអោយខ្ញុំមិនសប្បាយចិត្តក៏ដោយ ក៏ខ្ញុំនៅតែទៅចូលរួមទស្សនាដដែល ព្រោះតែទិញសំបុត្ររូចហើយ។ ជារៀងរាល់ការប្រគុំតន្រ្តីរបស់រស្មីហង្សមាស ខ្ញុំតែងតែហ៊ោរកញ្ជៀវទៅតាមសំលេង បទភ្លេង នឹង ក្បាច់រាំពិសេសៗរបស់តារាទាំងនោះ ជាពិសេស គឺ តារាក្នុងដួងចិត្តខ្ញុំ គឺលោក ព្រាបសុវត្ថិ។ ប៉ុន្តែឆ្នាំនេះគឺខុសពីការរំពឹងទុករបស់ខ្ញុំដាច់ស្រលះ ។ និយាយអោយចំ គឺការប្រគុំតន្រ្តីឆ្នាំនេះ អន់តែម្តង ។ អន់ត្រង់ណា? គឺអន់ត្រង់៖

  • ការរៀបចំឆាកល្ហរល្ហេវ គ្មានអារម្មណ៏ទាក់ទាញ សូម្បីតែហ៊ោរក៏គ្មានអារម្មណ៏ផង
  • ភ្លើងហ្វារបាញ់ចំមុខខ្លាំងពេក ធ្វើអោយឈឺភ្នែក និង មិនអាចមើលតារាសំដែងបាន
  • សំលេងមេក្រូកុងពេញកន្លែង ហើយ ពេលខ្លះមេក្រូអត់ស្រូបសំលេងទៀត
  • អ្នកចំរៀងស្រែកលែងសូវបានដូចមុន ហើយអត់លឺ មិនដឹងថាច្រៀងអីខ្លះ លឺតែភ្លេង
  • អ្នកចំរៀងអត់ច្រៀងផ្ទាល់ ភាគច្រើនចាក់ ហើយធ្វើមាត់ម្ហបៗៗ ដូចត្រីកន្ទុយ៣
  • គ្មានការប្រគុំភ្លេងផ្ទាល់ទេ គឺដូចច្រៀងការ៉ាអូខេចឹង (លើកលែងតែបទ Calltune ច្រៀងដោយព្រាបសុវត្ថិ)
  • ឧបករណ៏បំពងសំលេងលឺមិនពិរោះដូចមុន រ៉ែៗៗ ស្តាប់មិនបាន

ប៉ុន្តែមានចំនុចមួយទៀតដែលខ្ញុំ និង អ្នកទស្សនាដទៃទៀត មិនអាចទទួលយកបានទាល់តែសោះនោះ គឺ មានការលើកយកបទ កំលោះសាឡាឡា និង បទ មកធ្វើអី ដែលនរណាៗក៏ស្គាល់ថាវាជាបទដែលយើង បានចំលងពីប្រទេសសៀម មកច្រៀង ការពីមុន(ឥលូវបំភ្លេចចោលទៅ) ស្រាប់តែ លោក ឆន សុវណ្ណរាជ និង កញ្ញា ពេជ្រ សោភា យកមកច្រៀងនិង រាំយ៉ាងគគ្លើននៅលើឆាក ។ ប្រហែលជាគាត់គិតថាពួកយើងពេញចិត្តហើយមើលទៅ? តែការពិត តាមដែលខ្ញុំស្តាប់អ្នកទស្សនាជាច្រើននៅជិតខ្ញុំ គេបាននិយាយថា ហេតុអី ក៏លើកបទនេះមកចឹង? ឬស្មានតែគេមិនដឹងថាបទនេះច្រៀងដោយតារាចំរៀងសៀមរូបណា? សូម្បីតែក្មេងក៏វាដឹងដែរ ទោះជាខំកាឡៃភ្លេងក៏ដោយ។ ប៉ុន្មានថ្ងៃនេះ ហង្សមាសបានរងមុខយ៉ាងអាម៉ាស់ ដោយសារគេរិះគន់ អំពីរឿងយក បទចំរៀង ស្យាមស្រុកញញឹម មកចំលង ហើយច្រៀង ស្រាប់តែ ខនសឺតនេះ មានរឿងចឹងទៀតទៅ ធ្វើអោយខ្ញុំ អស់ទឹកចិត្ត និងសោកស្តាយ ក្នុងការគាំទ្រ អស់រយះពេលជាច្រើនឆ្នាំមកនេះ។

ជាចុងក្រោយគ្មានអ្វី និយាយទៀតទេ ព្រោះ វាហាក់បីដូចជាដដែល ទៅហើយចំពោះ ការអោយយោបល់ទៅកាន់រស្មីហង្សមាស ដោយសារតែក្នុងភូមិយើងនេះ បានរិះគន់ និង អោយយោបល់យ៉ាងចាស់ដៃ ទៅលើផលិតនេះ។ សង្ឃឹមថា រស្មីហង្សមាសនឹង ពិចារណា សារជាថ្មី

មិនមែនសង្សារបង មិនអាចថែបងជំនួសគេ+ไม่ใช่แฟนทำแทนไม่ได้ ខែវិច្ឆិកា 3, 2010

Posted by បាត់ដំបង in ចំរៀង.
8 comments

I.                    ព្រំដែនអារម្មណ៏ ឃាំងស្នេហ៏អោយយំរាល់ថ្ងៃ ស្រលាញ់ប្រុសថ្លៃ តែស្រីគ្មានតួនាទី ឈ្មោះត្រឹមជាមនុស្ស ដែលបងស្គាល់ម្នាក់ ព្រោះបងមានអ្នកតាមថែជីវី រវាងពួកយើងទាំងពីរ ប្រឹងពីបង្វែងផ្លូវគ្នា
II.                  ញញឹមជួសបងពេលដឹងថាបង សប្បាយចិត្ត តែក៏ខូចចិត្ត ពេលដឹងថាបងឈ្លោះគ្នា តើគេធ្វើល្អដាក់បងដែរទេ ឬមួយក៏គេមិនសូវនឹកនា ប្រាប់អូនបានទេពុំងារ ចង់ដឹងថាបង មានអ្នកថែ

R.                     ព្រោះបងមានសង្សារ ប្រាថ្នាថែបងមិនបាន           ត្រឹមស្រលាញ់ ក៏គ្មានសិទ្ធិដែរ ស្នេហាអើយអោយខ្ញុំសុំទោស ព្រោះបងមានសង្សារ ប្រាថ្នាជួបពេកមិនបាន អូនត្រឹមតែជាអ្នកក្រៅ អ្នកណាអោយខំស្ម័គ្រស្មោះ ធ្វើមនុស្សគួរស្គាល់ត្រូវខុស គួរបន្ទោសខ្លួនគ្មានសំណាង។

III.                    រំខានដែរទេ ពេលខ្លះដែលអូនឈឺឆ្អាល      ប្រាប់អូនផងណាចាំអូនខំប្រឹងជៀសវាង តើបងស្រលាញ់គេណាស់មែនទេ អូនសរសើរគេដែលមានសំនាង មិនដូចអូនលង់ស្នេហ៏តែម្ខាង ស្នេហានេះពិបាកម្ល៉េះ។

***ព្រំដែនអារម្មណ៏អូនយំរាល់ថ្ងៃ។

មិនមែនសង្សារបង មិនអាចថែបងជំនួសគេ+ไม่ใช่แฟนทำแทนไม่ได้ (Mixed)

 

មើលផងដែរ៖ ក្រៅពីអូនមិនយកប្រពន្ធ (Lyric)

ក្រៅពីអូនមិនយកប្រពន្ធ (Lyric) ខែវិច្ឆិកា 3, 2010

Posted by បាត់ដំបង in ចំរៀង.
8 comments

I.                    អូនទៅនៅឯណា រត់ចោលសង្សារ       មិនព្រមអើពើ បងចាំ ឡើងល្ងីល្ងើ    ដេកយប់មមើរ          អោយគេចំអក
ភ្នែកដែលធ្លាប់មើលគ្នា        ពេលបាត់ពុំងារ        ក៏យំដង្ហក់      ភ្លេចបង  គ្មាននឹកប៉ប៉ុនក្រចក         តាមរកគ្រប់ច្រក       នៅតែមិនបានជួបស្រី

II.                  ផ្ញើរទឹកភ្នែកតាមមេឃ     ព្រោះនឹកពេក ផ្តាំមេឃអោយមើលចរណៃ អូនដូរលេខទូរស័ព្ទដៃ កើតអីទៅថ្លៃ បានគេចពីបង

ភ្លេចពាក្យដែលសន្យា          អូនធ្លាប់វាចារ ថានឹកតែបង​  ស្លាប់ក៏មិនជឿអូនក្បត់បង    ដឹងអត់នួនល្អង បងកំពុងហូរទឹកភ្នែក

R. ក្រៅពីអូនមិនយកប្រពន្អ   ស៊ូស្លាប់ស្ម័គ្រខ្លួន តាមរកអូនដល់ជើងមេឃ          នឹកអូនម្តងៗ បងពិតជាចង់ស្រែក ហេតុអ្វីសុខៗក៏បែក អាណិតប្រាប់ហេតុផលអោយបងដឹង។

ភ្លេង———————–
Repeat: R.

III.                បងនឹកអូនខ្លាំងណាស់ ហើយមានពេលខ្លះ រូបបងដូចឆ្កួតអញ្ចឹង       ផឹកស្រាឡើងស្រវឹង ចង់អោយអូនដឹង ថាបងកំពុងសោកា

អូនឃ្លាតទៅរាប់ឆ្នាំ    អារម្មណ៏អ្នកចាំ        ស្ទើរតែមរណា          សូរិយង្គ ចាំសន្យា មិនយកស្រីណា ធ្វើជាប្រពន្ធបងឡើយ

ច្រៀងដោយ៖ ព្រាប សុវត្ថិ
ទំនុកច្រៀងដោយ៖ សុខ​ ចាន់ផល

ក្រៅពីអូនមិនយកប្រពន្ធ
ក្រៅពីអូនមិនយកប្រពន្ធ (Pop Rock)

 

មើលផងដែរ៖ មិនមែនសង្សារបង មិនអាចថែបងជំនួសគេ+ไม่ใช่แฟนทำแทนไม่ได้

ចំរៀងដែលស្ថិតនៅកំពូលប្រចាំឆ្នាំ២០១០ ខែតុលា 11, 2010

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ.
1 comment so far

ក្នុងឆ្នាំនេះ បើតាមខ្ញុំសង្កេតមើល ខ្ញុំឃើញថា មានបទចំរៀងមួយបទដែល សឹងតែថា ១០០នាក់ ស្គាល់ និង​ ចូលចិត្តចំរៀងនោះ ៩៩នាក់ហើយ ។ ព្រោះថា ទៅណាក៏លឺៗ មិនថានៅក្រុងនៅស្រែចំការ ក្នុងក្រៅទូរទស្សន៏ អីទេ ។ Call មកបងពេលគេបោះបង់អូន! ពិតជាបទដែល អាចទាក់ទាញ អ្នកស្តាប់បានច្រើនមែន ហើយខ្ញុំក៏សុំសរសើរដល់បងផល ផងដែរ ដែលបាននិពន្ធបទនេះ ឡើង យ៉ាងល្អ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ នៅពេលដែលខ្ញុំបានទៅផ្ទះ ជួបជុំបងប្អូននៅបាត់ដំបង ដែលខ្លះមកពី សៀមរាប កំពង់ចាម បន្ទាយមានជ័យ និង ភ្នំពេញ មកជុំគ្នា កំពុងញ៉ាំបាយ ស្រាប់តែទូរស័ព្ទ រោទិ៏ ឡើង សុទ្ធតែបទហ្នឹងទាំងអស់ ហើយ ៨នាក់ ដាក់សំលេងរោទិ៏ដូចគ្នាទៀតផង។ មិនត្រឹមតែប៉ុណ្ណឹងទេ ពេលទៅលេងរមណីយដ្ឋានកំពីងពួយឯណោះវិញ ក៏មានអ្នកច្រលំសំលេងរោទិ៏ទូរស័ព្ទដែរ។ ហេតុនេះហើយទើបខ្ញុំគិតថា បទដែលល្បីកំពូលប្រចាំឆ្នាំ ២០១០នេះ គឺបទ Call មកបងពេលគេបោះបង់អូន ហ្នឹងហើយ។ តើអ្នកគិតដូចខ្ញុំទេ?

Call មក​បង​ពេល​គេ​បោះ​បង់​អូន VS បង​កុំ​ Call មក​អូន​ឈប់ស្តាយ ខែតុលា 4, 2010

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ.
9 comments

ឬ​ក៏​សាង​ចេញ​ពី​រឿង​ពិត​? នៅ​ពេល​បាន​ស្តាប់​បទ​ប្រុស​​ដែល​ច្រៀង​ដោយ​ លោក​ ព្រាប​ សុវត្ថិ មាន​អារម្មណ៍​ថា​ចូល​ចិត្ត និង អាណិត​មនុស្ស​ប្រុស​ម្នាក់​នោះមែនទែន (បើ​មាន​រឿង​អញ្ចឹង​កើត​ឡើង​ពិតមែន) តែ ​បន្ទាប់​ពីបាន​ស្តាប់​ការ​ឆ្លើយ​តប​ម្តង​មួយ​ឃ្លាៗ​របស់ភាគិ​ខាង​ស្រី​ធ្វើ ​ឲ្យ​ គិត​ថា​រឿង​រ៉ាវ​គ្រប់​បែប​យ៉ាង ទះ​ដៃ​តែ​ម្ខាង​វា​មិន​ឮទេ មាន​ហេតុ​មាន​ផល!

(ច្រើន​ទៀត…)