jump to navigation

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី២] ខែមករា 28, 2012

Posted by បាត់ដំបង in ចំនេះដឹង, ពីនេះពីនោះ.
Tags: , , , , ,
2 comments

នៅពេលដែលនាយញូងកំពុងតែមានកម្លាំងកើនមហិមាដូចដំរីសារប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញមកធ្វើជាអាវុធ។ គឺដំបងឈើគ្រញូងមានប្រវែង ប្រាំហត្ថមួយចង្អាម។ នាយញូងចាប់យកដំបងនោះមកគ្រវី វិលញាប់ស្មេ ដូចកងចក្រ ហើយនាយក៏អាចហក់លោតបានដល់កម្ពស់ទៅ ១៥ហត្ថផងដែរ។ មនុស្សម្នាទាំងឡាយដែលបានឃើញ ឬទ្ធិចេស្តារបស់នាយញូងខ្លាំងអស្ចារ្យដូចនេះ ក៏បានដាក់ឈ្មោះឱ្យថា ​ដំបងក្រញូង ជាប់ជារៀងដរាបរហូតមក។ ដឹងច្បាស់ថាខ្លួនមានកម្លាំង ខ្លាំងក្លាពូកែ លើសអស់មនុស្សធម្មតា ហើយ មានឬទ្ធិបុណ្យអំណាច នាយញូងក៏ចាប់ផ្តើម បែកគំនិតចង់សោយរាជ្យធ្វើជាស្តេចដូចដែលក្រុមជនកំណែនទាំងអស់ឱ្យឈប់កាប់ឈើសំរាប់យកទៅសង់ព្រះរាជវាំងស្តេច។ ក្រុមកំណែនទាំងអស់ត្រូវនាំគ្នាកាប់ឈើធ្វើជាដំបងព្រនង់វិញ និង នាំគ្នាកាន់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយនាំគ្នារៀបចំហ្វឹកហ្វឺនជា កងទ័ពដើម្បីចេញដំនើរ (ច្រើន​ទៀត…)

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី១] ខែធ្នូ 25, 2011

Posted by បាត់ដំបង in ចំនេះដឹង, ពីនេះពីនោះ.
Tags: , , , , ,
add a comment

នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹងនាយញូងមកទំពោះ ម្តាយបុរសជាឪពុកបានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេលវេលាឬក៏មច្ចុរាជ ) យកដាវមួយមកហុចប្រគល់ឱ្យ។ តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បានទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។ នៅពេលដែលនាងសែនមានផ្ទៃពោះ តែងតែចង់បរិភោគប្រមាត់ដី (រុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំសំរាប់ដាំលំអតាមសួនច្បារ)។ នាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើអាហារឱ្យ ប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។ គ្រប់ថ្ងៃខែ ពេលវេលាកាលណា គឺនៅថ្ងៃទី ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ គ.ស ៦១២ នាងសែនសម្រាលបានកូនប្រុសម្នាក់ ដូចហោរាទស្សន៍ទាយមែន។ ទារកនោះមានសម្បុរពណ៌ខ្មៅ ស្រអែមស្វាយដែលជាហេតុនាំឱ្យម្តាយឪពុកដាក់ឈ្មោះហៅថា ញូង។ (ច្រើន​ទៀត…)