jump to navigation

ប្រវត្តិលោកតាដំបងក្រញូង [ភាគទី១] ខែធ្នូ 25, 2011

Posted by បាត់ដំបង in ចំនេះដឹង, ពីនេះពីនោះ.
add a comment

នាយញូងមានដើមកំណើត នៅស្រុកសួនមង្ឃុតមាន ឪពុកឈ្មោះ សួន ម្តាយឈ្មោះ សែន។ មុននឹងនាយញូងមកទំពោះ ម្តាយបុរសជាឪពុកបានសុបិនឃើញព្រះកាល (គឺជាព្រះអាទិទេព ផ្នែកពេលវេលាឬក៏មច្ចុរាជ ) យកដាវមួយមកហុចប្រគល់ឱ្យ។ តាមសុបិននេះលោកគ្រូ ចៅអធិការវត្តភ្នំ បានទស្សន៏ទាយថា ប្តីប្រពន្ធ នេះ នឹងបានកូនប្រុស ហើយកូនប្រុសនេះនឹងបានឡើងសោយរាជ្យ តែមិនមាន អាយុវែងទេ។ នៅពេលដែលនាងសែនមានផ្ទៃពោះ តែងតែចង់បរិភោគប្រមាត់ដី (រុក្ខជាតិម្យ៉ាងតូចទាបដូចស្មៅ ពណ៌បៃតង គ្មានផ្កាទេ ហើយដែលគេតែងតែ យកមកដាំសំរាប់ដាំលំអតាមសួនច្បារ)។ នាយសួនជាប្តីតែងតែទៅបេះកាត់យកមកចំអិនធ្វើអាហារឱ្យ ប្រពន្ធបរិភោគតាមចំនង់ជាប្រក្រតី។ គ្រប់ថ្ងៃខែ ពេលវេលាកាលណា គឺនៅថ្ងៃទី ៦កើត ខែពិសាខ ឆ្នាំថោះ ព.ស ១១៥៤ គ.ស ៦១២ នាងសែនសម្រាលបានកូនប្រុសម្នាក់ ដូចហោរាទស្សន៍ទាយមែន។ ទារកនោះមានសម្បុរពណ៌ខ្មៅ ស្រអែមស្វាយដែលជាហេតុនាំឱ្យម្តាយឪពុកដាក់ឈ្មោះហៅថា ញូង។ (ច្រើនទៀត…)

ប្រវត្តិលោកតាដំបងក្រញូង ខែធ្នូ 22, 2011

Posted by បាត់ដំបង in ចំនេះដឹង, ព័ត៌មាន.
add a comment
លោកតាដំបងក្រញូង

លោកតាដំបងក្រញូង

អ្នកទាំងអស់គ្នា ភាគច្រើនបានស្គាល់ លោកតាដំបងក្រញូង សឹងតែគ្រប់គ្នា ប៉ុន្តែភាគតិចណាស់ ដែលដឹងពីប្រវត្តិរបស់គាត់។ ដូចនេះ ប្លក់របស់ខ្ញុំនេះ នឹង សរសេរ អំពីប្រវត្តិរបស់គាត់ អោយអ្នកទាំងអស់គ្នាបានដឹង។ ប៉ុន្តែសូមរង់ចាំបន្តិច ព្រោះ អត្ថបទវែង បន្តិច ត្រូវការពេលច្រើន ។ សូមកុំភ្លេច ឧស្សាហ៏មកអើតៗ មើលផង។ ជិតចេញឆាប់ៗនេះហើយ ……..

 

Installing iOS 4.0 Mod on iPhone 2G ខែសីហា 24, 2011

Posted by បាត់ដំបង in ចំនេះដឹង, ពីនេះពីនោះ, ព័ត៌មាន.
9 comments

ថ្ងៃនេះ មិនដឹងនឹកឃើញអីប្រកាស ព្រោះខានមកមើលផ្ទះនេះយូរហើយ ដោយសារតែទុកវាចោលយូរពេក។ ដូច្នេះថ្ងៃនេះ ក៏លើក ពីរបៀបដំឡើង iOS 4.0 សំរាប់ iPhone 2G ។ ជាទូទៅ iPhone 2G វាអាចប្រតិបត្តិបានត្រឹមតែ iOS 3.1.3 តែប៉ុណ្ណោះ។តែឥលូវសូមកុំព្រួយ ចាប់ផ្តើមជាមួយគ្នា ដើម្បីដុសខាត់ iPhone 2G របស់អ្នកអោយមានរាងសង្ហា ស្រស់ស្អាត ម្តងមើល៏។

ការពិតការបង្ហាញ នេះ មិនមែនតំលើង iOS 4.0 ពិតនោះទេ ព្រោះវា ត្រូវប្រតិបត្តិជាមួយ 3.1.3 ដដែល ដោយគ្រាន់តែ ប្រើប្រាស់ Custom firmware  ដែលមានលក្ខណៈពិសេស ខុសពី iOS 3.1.3 ដូចជា៖ (ច្រើនទៀត…)

អីយ៉ូយៗចង់ ខែ​មេសា 20, 2011

Posted by បាត់ដំបង in ចំរៀង, ពីនេះពីនោះ.
add a comment

ពេលដែល បានមើលចំរៀងនេះហើយ ធ្វើអោយខ្ញុំនឹកស្រណោះដីខ្មែរ និង បងប្អូនដែលរស់នៅទីនោះណាស់ (និយាយមែន!)។ មើលមុខគាត់មិនសូវដូចខ្មែរទេ​ តែគាត់ប្រឹងច្រៀងជាភាសាខ្មែរទៀត ទោះបីជាគាត់កំពុងរស់ក្នុងការគ្រប់គ្រងរបស់សៀមក៏ដោយ។ ប៉ុន្តែបទនេះ ខ្ញុំចាប់អារម្មណ៏ត្រង់ថា គាត់ច្រៀងច្បាស់ នឹង មានពាក្យខ្មែរ ច្រើនជាង បទខ្មែរសុរិនដ៏ទៃទៀត។ សូមសាកមើលសិនមើល មានអារម្មណ៏យ៉ាងណាដែរ?

លាហើយ! កាពីតូល ខែ​មេសា 20, 2011

Posted by បាត់ដំបង in រិះគន់, អារម្មណ៏ខ្ញុំ.
22 comments

វាសឹងតែដូចប្រកាសមុនៗចឹង ដែលកាពីតូលធ្វើអោយខ្ញុំខឹងម្តងៗ។ ប៉ុន្តែលើកនេះប្រហែលជាទប់លែងបានហើយនឹងក្រុមហ៊ុនមួយនេះ។ ដោយសារតែក្រុមហ៊ុន កាពីតូល មានជើងចេញពីភ្នំពេញទៅបាត់ដំបង សឹងតែរាល់ម៉ោង ពីព្រឹកដល់ល្ងាចនេះហើយទើបខ្ញុំសំរេចចិត្តថាជិះវានោះ។ តែអ្វីៗដែលទទួលបាននោះ កាពីតូលមិនដែលអោយខ្ញុំសប្បាយចិត្តសោះ។ ថាសំបុត្រថ្លៃ ក៏ ថ្លៃចុះ (ព្រោះដឹងស្រាប់ហើយតែចូលឆ្នាំ គាត់ឡើងហើយ) តែលោកអើយអ្នកលក់សំបុត្រដូចមុនចឹង សួរមិនចង់ស្តី ។ បើសួរច្រើន លក់អោយអ្នកផ្សេងភ្លាម។ ទំរាំតែទិញបាន ត្រូវប្រជ្រៀតគ្នាសឹង១ម៉ោង ព្រោះតែអ្នកលក់មានតែ ម្នាក់។ ឈប់និយាយពីនេះសិនទៅចុះ ។ និយាយពីតៃកុងឡានវិញ! លោកអើយ ពេលខ្ញុំមកភ្នំពេញវិញ ខ្ញុំថាខ្ញុំបែបមិនបានជាន់ដីអំពេញវិញដឹង? ហេតុអី? ស្តាប់ខ្ញុំរៀបរាប់សិន។ ខ្ញុំបានទិញសំបុត្រឡាន ម៉ោង ៤ និង ១៥នាទីល្ងាច ថ្ងៃទី ១៨ ជើងទី ១ តំលៃ ៣៥០០០រៀល លើសមុន៥០០០រៀលទៀត។ គ្រានតែអង្គុយភ្លាម តៃកុងឡានមួយនោះ បើកចំរៀងលឺៗ ហើយខ្លាំងៗទៀត ខ្ញុំក៏ប្រាប់ទៅអ្នកហែកសំបុត្រថា ជួយប្រាប់តៃកុងឡានផង កុំបើកចំរៀងលឺពេក។ ស្រាប់តែគាត់ប្រាប់វិញថា តៃកុងថ្ងៃនេះ អត់សូវស្រួល គាត់អត់ស្តាប់ទេ។ អុញ?!?! មិចចឹង? ថាហើយរួចគាត់ក៏ទៅបាត់ទៅ។ ស៊ីផ្លេញាប់រន្ថើន ហាក់បីដូចជាទារព្រលឹងចឹង គឺឡានចេញដំនើរហើយ។ ម៉ែអើយជួយកូនផង គ្រាន់តែចេញមិនទាន់ផុតក្រុងផង លេងគាត់ជាន់ ល្បឿន ៧០គីឡូម៉ែត្រក្នុង១ម៉ោងបាត់ទៅហើយ? លុះបានចេញផុតពីក្រុងទៅ គាត់ជាន់ ល្បឿន ១០០ ទៅ ១២០គីឡូម៉ែត្រក្នុង ១ម៉ោង ដែល ១០០នោះ គឹសំរាប់ផ្លូវកោង ១២០ សំរាប់ផ្លូវត្រង់ (បើកGPS មើល ព្រោះខ្ញុំចូលចិត្តមើលGPS ពេលធ្វើដំនើរ)។ ពេលដល់ផ្លូវកោងម្តងៗ ម្នាក់ទប់ខ្លួនខ្លាចធ្លាក់ពីកៅអី ហើយមើលមុខគ្នាទៅវិញទៅមក។ រួចក៏ប្រាប់តៃកុងថាបើកតិចៗទៅ ពួកយើងមិនប្រញាប់ទេ។ គាត់មិនបាន ស្តាប់យើងទេ គឺ នៅតែជាន់ចឹង។ បានប្រហែល ១ម៉ោង ២០នាទីទៅ ឡានទៅដល់ពោធិសាត់បាត់!!!(ជាទូទៅ បាត់ដំបងទៅពោធិសាត់ចំណាយ ១ម៉ោង ៤០នាទី ទៅ ២ម៉ោង) ខ្ញុំជិះបណ្តើរភ័យបណ្តើរ ខា្លចគ្រោះថ្នាក់។ មិនយូរប៉ុន្មាន អ្នកជិះក្បែរខ្ញុំ ក៏ទាញទូរស័ព្ទខលទៅ ក្រុមហ៊ុនដើម្បីរិះគន់ពីបញ្ហានេះ។ ចុចដល់ទៅ ៥ ដង គ្មានអ្នកលើកសោះ។ គាត់ក៏ឈប់ចុចវិញ ហើយ គាត់ក៏ប្តូរឡានជិះនៅពោធិសាត់វិញ ។ គាត់ថាស្រួលមិនស្រួលបុកគ្នាមិនដឹង ព្រោះគាត់នៅមានការងារធ្វើច្រើនទៀត។ គាត់បានបបួលខ្ញុំដែរ តែខ្ញុំគិតថាប្រហែលមិនអីទេមើលទៅ។ ស្រាប់តែចេញពីពោធិសាត់ទៀត គាត់ជាន់ល្បឿនត្រឹមតែ ៩០ និង ១០០ទេ (ប្រហែលស៊ាំនឹងល្បឿនគាត់ដឹង?) តែអ្វីដែលគួរអោយខឹងនៅ គឺ គាត់ចាក់ចំរៀងលឺៗ ទៀត ដល់ថ្នាក់ម្នាក់ៗ ស្រែកប្រាប់តៃកុង ថាអោយបន្ថយសំលេង រីឯខ្លះទៀត សំឡុតតៃកុងតែម្តង ថាអោយឈប់ចាក់ចំរៀងទៅ ថ្លង់ណាស់ ព្រោះពួកគាត់ត្រូវការដេក។ មានស្តាប់ឯណាលោកគាត់នៅតែចាក់ចឹង។ ងាប់ហើយ រៀបរាប់ទៅ នៅតែក្តៅចឹង ។ លើកនេះឈប់ហើយ ឈប់ហើយ រាងហើយ កាពីតូល សុខចិត្តជិះឡានផ្សេងវិញ។ ព្រោះធ្វើអោយឆ្អែតចិត្តហើយ។ សូមក្រុមហ៊ុនកាពីតូលមេត្តាជ្រាបផង ឬ ក៏ដឹងហើយនៅធ្វើមិនដឹង(ពិបាកដាស់មនុស្សធ្វើដេកលក់ណាស់) ជាពិសេសតៃកុងឡានសូមចេះស្តាប់ភ្ញៀវផង  ៕

Google ចូលឆ្នាំថ្មី ខែ​មេសា 13, 2011

Posted by បាត់ដំបង in ពីនេះពីនោះ.
3 comments

ទើបតែឆ្នាំនេះទេដឹងដែល ខ្ញុំទើបតែបានឃើញ Google ចូលឆ្នាំខ្មែរដែរ។ ក៏ប៉ុន្តែអក្សរទាំងនោះមើលទៅដូចជាអក្សរ ថៃនិងលាវច្រើនជាង។ តែដល់ពេលចុចលើរូប បង្ហាញពីចូលឆ្នាំខ្មែរវិញ។ នែល្អវិញចឹង!!!

តាមដាន

Get every new post delivered to your Inbox.