jump to navigation

វាខុសទាស់អីត្រង់ពាក្យMade in Cambodia? ខែសីហា 20, 2009

Posted by បាត់ដំបង in ពីនេះពីនោះ, ព័ត៌មាន, សង្គម.
trackback

តើវាខុសទាស់អីទៅត្រង់ស្លាកសញ្ញាថា Made in Cambodia ? មានក្រុមហ៊ុនវាយនភ័ណ្ឌមួយនៅ ជិតកំពង់ស្ពី បានប្រាប់អ្នកClearance នៅក្រុមហ៊ុនខ្ញុំថា មានក្រុមហ៊ុនមួយតៃវ៉ាន់ ចង់បានម៉ាស់ដែលផលិតនៅស្រុកខ្មែរ ប៉ុន្តែសុំគយ មិនអោយដាក់ ស្លាកថា Made in Cambodia បានអត់? ខ្ញុំលឺសូរហួសចិត្តម៉ង!!!! អ្នកClearance ក៏សួរវិញថាចុះបើដាក់ចឹងវាម៉េច? គេថាបើដាក់ចឹង វាលក់អត់ដាច់ទេនៅ តៃវ៉ាន់។ ខ្ញុំឆ្ងល់ដែរនឹងចឹង! ម៉េចផលិតផលស្រុកខ្មែរហ្នឹងវាអន់ណាស់ទៅ? ចុះខោអាវ នាំចេញទៅ អាមេរិច កាណាដា ទាំងកុងតៃន័រនោះ ម៉េចក៏លក់បានថ្លៃម៉េះ ហើយដាក់ផ្លាក Made in Cambodia ផង ចុះត្រង់អាម៉ាស់មូយប៉ុនបាតដៃហ្នឹងវាម៉េចវិញ។ ម៉ាសដែលខ្មែរ យើងដេរនោះវា​ ស្អាតដែរតើ! ថែមទាំងមានកន្លែងដាក់ថ្នាំហឺតក្នុងនោះទៀតផង។

មតិ»

1. Samady KS - ខែសីហា 20, 2009

កម្ពុជា អច្ឆរិយ ស្អី​ក៏​អច្ឆរិយ ទាំង​អស់​ដែរ

2. សេរីបណ្ឌិត - ខែសីហា 20, 2009

ផលិតផល​កម្ពុជា​មិន​មែន​អន់​ទេ ខ្ញុំ​សង្កេត​ឃើញ​ថា​មាន​ផលិតផល​ក្នុង​ស្រុក​មាន​វិវឌ្ឍនៈ​ជា​បណ្ដើរ​ៗទាំង​បរិមាណ និង គុណ​ភាព​បើ​ប្រៀប​ធៀប​នឹង​អតីតកាល​ដ៏​ជូរចត់ ។
ក្រុមហ៊ុន​នោះ​ធ្វើ​យ៉ាង​ហ្នឹង​គឺ​ជា​ការ​បោក​ប្រាស់​អតិថិជន​ខ្លួ​ន​ឯង ហើយ​បើ​អតិថិជន​ដឹង​ថា​ក្រុមហ៊ុន​បោក​ប្រាស់​ខ្លួន, គិត​មើល​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើត ?
ព្រះរាជាណាចក្រ​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ…

3. Samady KS - ខែសីហា 20, 2009

​ដូច​យើង​ដឹង​ស្រាប់​ហើយ​ពាក្យ​ចាស់​ៗ​ពី​ដើម​តែង​តែ​និយាយ​ថា ប្រយ័ត្ន​រក​ស៊ី​ចាញ់​ពួក​ចិន​ ព្រោះ​អី​ចិន​មាន​ល្បិច​ណាស់​ក្នុង​ការ​រក​ស៊ី…​ដូច​ប្រហែល​ជា​គេ​ដឹង​ថា​ផលិត​ផល​ខ្មែរ​យើង​ល្អ​ទើប​គេ មិន​ចង់​អោយ​ខ្មែរ​យើង​បាន​ចម្រើន​ទេ គឺ​ខ្មែរ​ជា​អ្នក​ធ្វើ​ប៉ុន្តែ​វា​ចង់​ដាក់​ថា​ជា​របស់​ប្រ​ទេស​ វា នេះ​គេ​ហៅ អ្នក​ឡើង​បាន​តែ​បេះ អ្នក​ប្រឡេះ​បាន​តែ​ស៊ី ផលិត​របស់​យើង​ ប៉ុន្តែ​មាន​ឈ្មោះ​ថា​ជា​របស់​ពួក​វា ថឹម​ថូវ​ អត់?

-:-បាត់ដំបង-:- - ខែសីហា 20, 2009

វាអត់ថឹមថូវទេ។ ពេលលឺសូរចឹងខ្ញុំខឹងដល់ហើយ ខ្មែរមិនមែនអន់ឯណា ធ្វើបានហើយចង់ដាក់ឈ្មោះប្រទេសវាទៀត។យ៉ាប់

4. Rasmey - ខែសីហា 20, 2009

យីពួកអានេះចង់ដាក់ឈ្មោះប្រទេសវាផង? ស្អីក៏ខ្លាំងម៉េះអ្ហា!! ខ្មែរផលិតដាក់ខ្មែរចឹងហើយ។

Samady KS - ខែសីហា 20, 2009

Rasmey អ្ហា…​កុំ​ទាន់​អាល​ខឹង! ខន្តី ​ញោម…​កុំ​មាត់​ទុក​អោយ​អាត្មា​ជា​អ្នក​​​ជេ​វិញ!
ហា​ហា​ហា អា​រឿង​ផលិតផល​ខ្មែរ​តែ​ឈ្មោះ​ផស់​គេ​គឺ​មាន​ច្រើ​ន​ណាស់​មក​ហើយ​​ កាល​ពី​មុន​ខ្ញុំ​បាន​ទៅ​លេង​នៅ​ខេត្ត​កំពត ខ្ញុំ​ឃើញ​ប្រជាជន​ខ្មែរ​​ប៉ុន្មាន​មួយ​គ្រួសារ រក​ស៊ី​ ផ្នែក​ គ្រឿង​សមុទ្រ (​បក សាច់​ក្ដាម) មាន​កម្មករ​​ជា​ច្រើន​នាក់ អង្គុយ​បក ក្ដាម មួយ​ថ្ងៃៗ រាប់​រយ រាប់​ពាន់ គី​ឡូ ហើយ​យួន​ជា​អ្នក​មក​ទិញ ពេល​ទិញ​ហើយ​គេ​​គ្រាន់​តែ​ច្រក​ដាក់​កំប៉ុង ដាក​ផ្លាក យីហោ Made in Vietnam យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ឡើង​ផ្អើល​គិល ! ចំនែក​ខ្មែរ​វិញ​ ទទេ ហ្មង

Rasmey - ខែសីហា 21, 2009

ឃើញអត់សុទ្ធតែចឹង ពួកអានេះយ៉ាប់មែន! វាមិនសមសោះ។ ធ្វើនៅស្រុកគេដាក់ឈ្មោះស្រុកវាវិញ។ អាយួនអើយ!

5. បាត់ដំបង - ខែសីហា 21, 2009

យ៉ាប់ដល់កហើយ! ម៉េចឆ្ងល់ដែរ ផលិតផលខ្មែរហ្នឹងវាអន់ណាស់ទៅ?

6. ធារ៉ា - ខែសីហា 22, 2009

ចំាតែអន់តា! និយាយពីរបស់ញុំាវិញមានតែរបស់ខ្មែរទេដែរល្អ ហើយគ្មានដាក់ថ្នំាអោយប៉ះពាល់ដល់សុខភាពអីទេ ។ អ្វីដែលសំខាន់គឺ យើងជាម្ចាស់ស្រុកផ្ទាល់ បើយើងមិនអោយតំលៃដល់ផលិតផលយើងផង សួរថានរណាគេអោយយើង ។ ចឹងហើយចំនុចសំខាន់គឺ ចាប់ផ្តើមពីខ្លួនយើងមុន យ៉ាងណាម៉ិញផលិតផលខ្មែរកំពុងតែមានការទទួលស្គាល់ជាបណ្តើរៗហើយ ។

-:-បាត់ដំបង-:- - ខែសីហា 22, 2009

មែនហើយ ឥលូវហ្នឹងក្រុមហ៊ុននឹងត្រូវខាងគយ​ ស្តីអោយហើយ។ ឥលូវក្រុមហ៊ុនខាងតៃវ៉ាន់នោះ ព្រមអោយដាក់ស្លាក Made in Cambodia ហើយ។ ទាល់តែត្រូវមាត់ទើបស្រួលខ្លួន យ៉ាប់ម៉ង!

7. Posoky - ខែសីហា 23, 2009

ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ធ្វើ marketing រឺអត់ទេ? ហើយក៍មិនដឹងថាធ្លាប់ធ្វើជំនួញអ្វីមួយទេ? ខ្ញុំជាខ្មែរហើយមានមោទនភាពណាស់កាលបើមាន របស់ផលិតចេញពីជនជាតិខ្មែរ ពិតៗ (មិនមែន made in cambodia ប៉ុន្តែ ផលិតផលយកពីស្រុកគេ ថៅកែគ្រប់គ្រងក៍គេ បច្ចេកទេសក៍គេ នោះទេ)។ ឥលូវយើងក្រលេកមើលក្រុមហ៊ុនតៃវ៉ាន់នឹង មុនពេលមកបើកក្រុមហ៊ុន ច្បាស់ហើយគេសិក្សា Master plans អ្វីដែលចង់បានគឺចំណេញ បើតាមដឹងគេបានសិក្សាថា បើដាក់ made in Cambodia ច្បាស់ជា ក្សត់អតិធិជនហើយ សូម្បីតែជនជាតិខ្មែរផ្ទាល់ក៍ប្រហែលជា មិនទិញ ផងដែរ ឧទាហរណ៍៖ មានម៉ាស់បី 1. made in Thailand 2. made in Cambodia and 3. made in Japan ។ ខ្ញុំជឿជាក់ថាភាគច្រើនគឺ គេទិញ made in Japan ហើយ បន្ទាប់មក គឺ made in Thailand ហើយទោះបីជាទំនិញទាំងពីថ្លៃជាង made in Cambodia បន្តិចក័ដោយ។
អ្វីដែលខ្លាំង គឺអ្នកជំនួញគឺជនជាតិបរទេស អ្វីដែលមកបណ្តាក់ទុនគឺ ចង់បានចំណេញ មិនមែនមកជួយខ្មែរ ហើយខាតលុយគេទេ ។

តែទោះយ៉ាងណា អ្វីក៍ដោយអោយតែផលិតស្រុកយើង បិតណាស់គឺត្រូវតែ made in Cambodia ហើយ។ តែអ្វីខ្ញុំបារម្មណ័គឺ នៅអាមេរិចនេះ មានប្រហុក ដាក់ថា ប្រហុកសៀមរាប តែគេដាក់ថា product of Thailand ខ្ញុំអត់យល់ តែមិនដឹងសួអ្នកណា? សង្ស័យដាក់ product of thailand ក្រែងលោដាច់ជាង មិនដឹង?

បាត់ដំបង - ខែសីហា 23, 2009

រឿងហ្នឹងខ្ញុំក៏ដឹងដែរ ។ទោះជាខ្លាចឬមិនខ្លាច ខាតបង់ក៏ដោយ។​ បើផលិតផលនោះផលិតនៅឯណា នោះ គឺគេត្រូវដាក់ផលិតនៅទីនោះ។ ពេលខ្លះមានអ្នកខ្លះខ្លាច ផលិតផលខ្លួនលក់មិនដាច់ ក៏ខំដាក់product of other country ទៅវិញ ទោះបីជា ធ្វើខុសពីមនសិការខ្លួនក៏ដោយ។ មិនត្រឹមតែក្រៅស្រុកទេ សូម្បីក្នុងស្រុកវិញ ក៏ចឹង ដែរ ។ មានអង្ករចេញពី តាកែវ យកមកលក់ ដោយលក់មិនដាច់ គាត់ក៏ដាក់អក្សរថា ៈអង្ករមកពីបាត់ដំបង វិញ។

8. REASEYH - ខែសីហា 23, 2009

ប្រហែល​ជា​ទាក់​ទង​នយោ​បាយ​ទេ​ដឹង! កម្ពុជា​មិន​គាំទ្រ​នយោបាយ​របស់​តៃវ៉ាន់​ដោយ​ប្រកាន់​យក​តែ​នយោបាយ​ចិន​ដី​គោក។ កម្ពុជា​មិន​ទទួល​ប្រតិភូ​រដ្ឋាភិបាល​​តៃវ៉ាន់ និង​មិនអោយ​សមាជិក​រដ្ឋាភិបាល​ខ្មែរ​ទៅ​តៃវ៉ាន់​វិញ។ តែ​នេះ​គ្រាន់​តែ​ជា​គំនិត​ខ្ញុំ​ទេ!

-:-បាត់ដំបង-:- - ខែសីហា 24, 2009

ខ្ញុំក៏មិនដឹងដែរហ្នឹងរឿងហ្នឹង

9. sivyon - ខែសីហា 23, 2009

ផលិតផលខែ្មរត្រូវតែដាក់ថា Made in Cambodia ព្រោះវាផលិតនៅក្នូងស្រុកខែ្មរ

បាត់ដំបង - ខែសីហា 24, 2009

ហេទើបតែឃើញមុខយ៉ុន?


បញ្ចេញមតិ